ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌចំការមន ជាន់ឈ្លីបទបញ្ជាសម្តេចក្រឡាហោម ស ខេង

1 ឆ្នាំ មុន 138 តូ សុផល

ភ្នំពេញ៖ ល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងទឹកដី ខណ្ឌចំការមន បាននឹងកំពុង តែធ្វើឲ្យ មានការ ប៉ះពាល់ យ៉ាងខ្លាំង ដល់សន្តិសុខ សង្គម។ យ៉ាងនេះក្ដី អាជ្ញាធរ និងសមត្ថកិច្ច ហាក់បីជារក្សាភាពស្ងប់ស្ងាត់ មិនបង្ក្រាបទៅវិញ។ ការដែលអាជ្ញាធរ សមត្ថ កិច្ច មិនមានវិធានការបង្ក្រាបបែបនេះ ទំនងបានទទួល លុយពីម្ចាស់ទីតាំង ល្បែងទាំងនោះ។ប្រភពបានឲ្យដឹងថាម្ចាស់ទីតាំងល្បែង ទាំងនោះ មិនមែន ប្រជាពលរដ្ឋ ធម្មតា បើកបាននោះទេ គឺសុទ្ធជាសមត្ថកិច្ច។

ពលរដ្ឋថា ចាប់តាំងពីមាន ទីតាំងល្បែង ទាំងនោះមក បទល្មើសចោរកម្ម បានកើតមាន ជាបន្តបន្ទាប់ តែ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន មិនអើពើពីវិធាន ការបង្ក្រាបនោះឡើយ។

ជាក់ស្តែង ល្បែងភ្នាល់តាមអនឡាញ ផ្សាយបន្តផ្ទាល់ពីកាស៊ីណូ ឃីងហ្គ្រោនបាវិត និងសៀងហៃ ជ្រកក្រោមផ្លាក អីន ធើណេត បានកើតមានរីកដូចផ្សិត នៅក្នុងរាជធានីភ្នំពេញ គ្មានសមត្ថកិច្ច ហ៊ានបង្ក្រាប ដោយសារទទួលលាភសក្ការៈ ពីក្រុមឈ្មួញ និងមានអ្នក មានអំណាច នៅពីក្រោយធ្វើជា ខ្នងបង្អែក ដោយទីតាំងល្បែងភ្នាល់ជាច្រើនកន្លែងជ្រកផ្លាក អីនធើណេត ។

ប្រភពព័ត៌មានបាន លួចបង្ហើបប្រាប់ថា ទីតាំងល្បែងភ្នាល់ តាមអន ឡាញរបស់ មន្ត្រីប៉ូលិសផ្កាយពីរម្នាក់ ឈ្មោះ មែន ដែលកំពុងដំណើរការយ៉ាងរលូនជាច្រើនកន្លែង នៅក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ ដូចជា នៅសង្កាត់ បឹងកេងកង២ សង្កាត់ទំនប់ទឹក សង្កាត់បឹងត្របែក និងកន្លែងមួយចំនួនទៀត កំពុងរីកដូចផ្សិត ដោយផ្គើននឹងអនុសាសន៍ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានបញ្ជា និងដាក់ចេញមកថ្មីៗនេះថា  កងកំលាំងមានសមត្ថ កិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តសេចក្តីណែនាំស្តីពី។

ការអនុវត្តវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងតាមឃាត់ខ្លួន គ្រប់ម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកឈរជាខ្នងបង្អែក និងអ្នកឃុបឃិត ពីក្រោយ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ជាងនេះទៅទៀត សម្តេចក្រឡាហោម ក៏បានបញ្ជាក់ដែរថា នៅកម្ពុជាយើងសព្វថ្ងៃនេះ ល្បែងស៊ីសង មាន ២សណ្ឋាន រួមមាន ៖ ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសងមិនស្របច្បាប់ ។

សម្តេច បានបន្តទៀតថា នៅក្នុងសេចក្តីណែនាំនោះ គឺតម្រូវអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់ រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលប លួចបើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ ភ្នាល់អន ឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយលេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តី ណែនាំស្តីពី ការ អនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នៅទីស្តីក្រសួងមហាផ្ទៃ ។

អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងថា មានល្បែងស៊ីសងនាំឲ្យមាន បទល្មើសគ្រប់ប្រភេទ ដូច្នេះសមត្ថកិច្ចត្រូវតែខិតខំរួមគ្នាលុបបំបាត់ឲ្យបាន។

ការថ្លែងដូច្នេះ ធ្វើឡើងគ្រាដែល ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិ បតីក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

បទបញ្ជាថ្នាក់ដឹកនាំខាងលើ ស្តីពីការលុបបំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋាន មិនទាន់មានប្រសិទ្ធភាពនៅឡើយ ខណៈអភិបាលខណ្ឌ និង អធិការខណ្ឌចំការមន រកវេលាចុះបង្ក្រាបមិនទាន់ឃើញ។  គេពុំដឹងថាលោកទាំង២រង់ចាំដល់ពេលទើបបង្ក្រាបនោះទេ?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ