ភ្នំពេញ៖ កាលពី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមបញ្ជាប្រតិបត្តិការរបស់លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន
បានធ្វើការឃាត់ខ្លួនបុរស ជនជាតិនីហ្សេរីយ៉ាម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីឆបោក តាមរូបភាពផ្ញើប្រាក់ពីសហរដ្ឋអាមេរិកមកកម្ពុជា រួចយកប្រាក់ដដែលនោះផ្ញើពីកម្ពុជា ទៅក្រៅប្រទេសវិញ ចំនួន៩០ម៉ឺនដុល្លារ ហើយបញ្ជូនទៅតុលាការ។
ជាលទ្ធផល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំបុរសជនជាតិនីហ្សេរីយ៉ា ឈ្មោះ GOO DLUCKOMOBIA អាយុ៣៥ឆ្នាំ។ ចំណែកឯបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ទៀត ដែលគេចខ្លួនឈ្មោះ BELLO និងប្រពន្ធខ្មែរឈ្មោះ គឹម ស្រីខួច អាយុ២២ឆ្នាំ។
Tag: តុលាការ