ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីឆក់កាបូប

1 ឆ្នាំ មុន 75 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ

ដឹកនាំដោយលោក ហួរ ម៉េងវ៉ាង អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ នឹងសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការចាប់ឃាត់ខ្លួនបាន ក្រោយពីពួកគេបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូជាមួយនឹងប្តី តែមិនសម្រេច​ត្រូវជនរងគ្រោះជិះម៉ូតូដេញបុកបណ្តាលឲ្យដួលទើបរត់ចោលម៉ូតូតែម្តង ដែលការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៥០នាទី ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសាស្ត្រខណ្ឌដង្កោ។

លោក ហួរ ម៉េងវ៉ាង អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌមានជ័យ បានប្រាប់ ថា ជនសង្ស័យទី១មានឈ្មោះ​ ចន​ រី​ ភេទប្រុស អាយុ២០ឆ្នាំ​ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ​ខណ្ឌមានជ័យ ,ទី២ឈ្មោះ លី​ ប៊ុនលីម​ ភេទប្រុស អា​យុ១៨ឆ្នាំ​មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ​​ និងជនសង្ស័យទី៣​ ឈ្មោះ​ សំ​ ចាន់មុន្នី​ ភេទប្រុស អាយុ​២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់។ ដកហូតម៉ូតូបានចំនួន២គ្រឿងផងដែរ។

គួរបញ្ជាក់បន្ថែមថា កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ជនរងគ្រោះមានឈ្មោះ នាង មិញឆេង អាយុ២៣ឆ្នាំ មុខរបរបើកហាងលក់ដូរទល់មុខធានាគាកាណាឌីយ៉ាជិតអូឡាំពិក ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យបានជិះម៉ូយូពីក្រោយប្ដីមានឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនិងស្នាក់នៅជាមួយគ្នាចេញពីបិទហាង ក្នុងបំណងត្រឡប់ទៅផ្ទះ ដោយបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់រ៉េវ៉ូ ពាក់ស្លាកលេខ ភ្នំពេញ 1AA-8170 លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចជនសង្ស័យមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មានឌ្រីមសង់មិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាក ស៊ុយគីលែត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BY-5683 បើកមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបរបស់គាត់ តែសំណាងល្អគាត់ទាញមកវិញ និងបានបើកម៉ូតូដេញបំបុកម៉ូតូដែលបិទគូថពីក្រោយ បណ្ដាលឲដួលម៉ូតូទាំង២គ្រឿង ទើបជនសង្ស័យទាំងនោះភ័យនាំគ្នារត់គេចខ្លួនអស់តែម្តង ទើបពួកគាត់នាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យទី១។

ក្រោយមកសមត្ថកិច្ចជំនាញខណ្ឌមានជ័យដឹកនាំកម្លាំងដោយលោក ហួរ ម៉េងវ៉ាង អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌមានជ័យបានបើកការស្រាវជ្រាវភ្លាមៗ ឈានទៅដល់ការកំណត់មុខសញ្ញាជនសង្ស័យចុះទៅឃាត់ខ្លួនបានចំនួន៣នាក់ជាបន្តបន្ទាប់នៅវេលាម៉ោង១១និង៥០នាទី ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិសាស្ត្រខណ្ឌដង្កោ ដោយដកហូតបានម៉ូតូ១គ្រឿងបន្ថែមទៀត សរុបទាំងអស់២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!