ព្រឹតិ្តការណ៍ថ្មីៗ

កីឡាករតេក្វាន់ដូ របស់អាវុធហត្ថរាជធានីភ្នំពេញ បាននាំជោគជ័យពេញចិត្តជូនដល់អង្គភាព!

10 ខែ មុន 55 តូ សុផល

ភ្នំពេញ៖ ក្នុងអំឡុងថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ កម្ពុជាមានកិត្តិយសដ៏ធំធេងមួយទៀត ក្នុងការធ្វើជាម្ចាស់ផ្ទះ

រៀបចំព្រឹត្តិការ Asia Kukkiwon Taekwondo Hanmadang 2017 ដែលជាព្រឹត្តិការប្រចាំឆ្នាំដ៏ធំមួយសម្រាប់ ទ្វីបអាស៊ី លើប្រភេទកីឡា សហព័ន្ធតេក្វាន់ដូពិភពលោក WTF ( World Taekwondo Federation ) ដែលជាប្រភេទកីឡាតេក្វាន់ដូ របស់ប្រទេសកូរ៉េខាងត្បូង។ កាលពីឆ្នាំ២០១៦ព្រឹត្តិការណ៍នេះ ធ្វើនៅប្រទេសនេប៉ាល់ ឆ្នាំ២០១៧នេះ ធ្វើនៅកម្ពុជា និងឆ្នាំក្រោយ២០១៨ធ្វើនៅប្រទេសថៃ។

ទន្ទឹមជាមួយគ្នានេះ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ត្រូវបានក្រសួងអប់រំយុវជននិងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិង ខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា ជ្រើសរើសកីឡាកររបស់អាវុធហត្ថរាជធានីភ្នំពេញ ចំនួន១១នាក់ ទៅចូលរួមជាមួយកីឡាករផ្សេងទៀត ធ្វើការប្រកួតតំណាងឲ្យកម្ពុជាផងដែរ ។ ជាលទ្ធផលនៃ ការតស៊ូប្រយុទ្ធដ៏ស្វិតស្វាញ ក្នុងរយៈពេល០៣ថ្ងៃ កីឡាករតេក្វាន់ដូនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន១១នាក់ដែលបានទៅចួលរួមប្រកួត គឺបានទទួលមេដាយគ្រប់គ្នាទាំង១១នាក់ ក្នុងនោះមាន មេដាយមាសចំនួន០៥ មេដាយប្រាក់ចំនួន០៥ និងមេដាយសំរិទ្ធិចំនួន០១ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ