ព្រឹតិ្តការណ៍ថ្មីៗ

បើកគោយន្តកន្ត្រៃចូលរកអុសក្នុងព្រៃ ស្រាប់តែជាន់មីនផ្ទុះកក្រើក សំណាងគ្មានអ្នករងគ្រោះ

2 ឆ្នាំ មុន 1 tnn_admin

បន្ទាយមានជ័យ ៖ មានករណីផ្ទុះមីន១គ្រាប់ បណ្តាលឲ្យកក្រើកធរណី ដែលបង្កឡើងដោយ ប្រជាពលរដ្ឋជាច្រើននាក់ បានបើកគោយន្តកន្រ្តៃ ចូលទៅរកកាប់អុស ក្នុងព្រៃមួយកន្លែង កាលពីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់និងក្រុងប៉ោយប៉ែត រួចបានជាន់ប៉ះគ្រាប់មីន ចំនួន០១គ្រាប់ បណ្តាលឲ្យផ្ទុះ ចំគោយន្ត០១គ្រឿង ដាច់កង់ខាងមុខ ផ្នែកខាងស្តាំ ចេញពីតួម៉ាស៊ីន តែមិនបណ្តាលឲ្យ មាននរណាម្នាក់ រងរបួសឡើយ ។
ជនរងគ្រោះជាម្ចាស់គោយន្តជាន់មីនឈ្មោះ កាន់ បូរី អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ នេន ហ៊ុល អាយុ៤១ឆ្នាំ បើកបរដោយកូនប្រុស ឈ្មោះ ញឹល ប៉ិប អាយុ២០ឆ្នាំ មកពីភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើររួមគ្នា ដោយមាន គោយន្តកន្ត្រៃ ចំនួន១១គ្រឿងទៀត បានចេញទៅរកកាប់អុស ជាមួយគ្នា ផងដែរ ។

 

ក្រោយកើតហេតុ នគរបាលការពារព្រំដែនគោកប៉ុស្តិ៍បឹងសាគូរនៃវរៈសេនាតូចលេខ៩១១ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងនាំយកវត្ថុតាង ព្រមទាំងប្រជាពលរដ្ឋ ដែលចូលទៅរកអុស ជាមួយគ្នា សរុបជាង១០នាក់ នោះ ទៅធ្វើការអប់រំណែនាំ ឲ្យពួកគាតបញ្ឈប់ ការចូលទៅរកអុស នៅកន្លែងគ្មានសុវត្ថិភាព ដោយធ្វើកិច្ចសន្យា រួចក៏អនុញ្ញាតិឲ្យ ត្រឡប់ទៅលំនៅដ្ឋាន រៀងខ្លួនវិញ ។

 

គួរបញ្ជាក់ថា នៅចំណុចកើតហេតុខាងលើនេះ ជាដីរបស់ក្រុមហ៊ុនកាស៊ីណូ ហ្គោលដឹន ហើយចំណុចនោះ ជាកន្លែងគ្រោះថ្នាក់ ព្រោះមិនទាន់ដោះមីនរួចរាល់ ប៉ុន្តែនាពេលកន្លងមក លោកវរៈសេនីយ៌ឯក សូរ ចាន់ណារី មេបញ្ជាការវរៈ ធ្លាប់បានដាក់បទបញ្ជារ ឲ្យមន្រ្តីក្រោមឱវាទ ចុះអប់រំណែនាំទប់ស្កាត់ មិនឲ្យប្រជាពលរដ្ឋ ចូលកាប់ឈើទេ ព្រោះខ្លាចជួបគ្រោះថ្នាក់ជាយថាហេតុដែរ ប៉ុន្តែដោយសារ ហាមមិនស្តាប់ ទើបបណ្តាលឲ្យ កើតរឿងនេះតែម្តង ៕

IMG-20160525-WA0101 IMG-20160525-WA0100 IMG-20160525-WA0099

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ