ព្រឹតិ្តការណ៍ថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជារៀបចំពិធីក្រុងពាលី និងសូត្រមន្តនៅក្តាបែនមុខប្រាសាទអង្គរវត្ត

1 ឆ្នាំ មុន 36 តូ សុផល

ភ្នំពេញ៖ រសៀលថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព​.ស ​២៥៦១​ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០១៧

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ និងសម្តេច ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំក្នុងខេត្តសៀមរាបបានអញ្ជើញចូលរួមពិធីក្រុងពាលី និងសូត្រមន្តដែលមានការនិមន្តព្រះសង្ឃ ៥០០អង្គ នៅក្តាបែនមុខប្រាសាទអង្គរវត្ត។

ពិធីក្រុងពាលី និងសូត្រមន្តនេះ មានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយលរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ព្រឹកស្អែកនេះ ក៏មានរៀបចំពិធីរាប់បាត្រនៅមុខប្រាសាទអង្គរវត្តផងដែរ ដែលមានព្រះសង្ឃ៥០៥០អង្គ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗ ខ្លួន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!