ព្រឹតិ្តការណ៍ថ្មីៗ

ដេញធាក់ជនសង្ស័យ ករណីឆក់ទូរស័ព្ទដៃតាមដងផ្លូវបណ្តាលអោយរបួសធ្ងន់

1 ឆ្នាំ មុន 94 តូ សុផល

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៦:១០នាទី នគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទ លួច មានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៧៩C ផ្លូវ លេខ២១៥ ក្រុមទី៣៦ ភូមិ១៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ វុន សំណាង ហៅ ណាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ លេខ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ វ៉ាន់ អេង ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៥១៩ ផ្លូវលេខ៣៦៩ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

វត្ថុតាង ទូរស័ព្ទដៃមួយគ្រឿងម៉ាក I phone 6 ពណ៌ទឹកមាស សុីមលេខ 096 9118446 (ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់ ) , ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-6986 ដែល មានលេខតួ និងលេខម៉ាសុីន: 9656011 (ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ ) ចាប់យកពីឈ្មោះ វុន សំណាង ហៅ ណាង ។

ប្រភពប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2017 ពណ៌ខ្មៅ ជាមួយឳពុកឈ្មោះ វ៉ាន់ យី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងប្អូនប្រុសឈ្មោះ ប៊ី អាយុ១២ឆ្នាំ ជនជាតិខ្មែរ ចេញពីផ្ទះនៅម្ដុំពោធិ៍ចិនតុង ក្នុងគោលបំណងទៅផ្ទះនៅច្បារអំពៅ ដោយជនរងគ្រោះជិះនៅខាងក្រោយគេ មាន កាន់ទូរស័ព្ទដៃដាក់នៅលើភ្លៅ លុះពេលជនរងគ្រោះជិះមកដល់ចំណុចមុខផ្ទះលេខ១៧៨C ផ្លូវលេខ២១៥ ក្រុមទី៣៦ ភូមិ១៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ វុន សំណាង ហៅ ណាង បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-6986 ជិះតែម្នាក់ឯងមកពីក្រោយខាងឆ្វេងដៃជនរងគ្រោះរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ បានសម្រេចហើយជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ ហើយត្រូវបានអ្នកធ្វើដំណើរតាមផ្លូវមានគ្នាចំនួន០៣នាក់ជិះម៉ូតូប្រភេទ អូតូដេញតាមពីក្រោយជនសង្ស័យឈ្មោះ វុន សំណាង រហូតមកដល់ចំណុចផ្លូវ លេខ២៧១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ អ្នកធ្វើដំណើរដែលដេញខាងលើបានធាក់ជនសង្ស័យបណ្ដាលឲ្យដួលម៉ូតូរងរបួស (បែកចិញ្ចើមស្ដាំ និងបែកក្បាលពីខាងក្រោយផ្នែកខាងឆ្វេង ធ្ងន់ ) ត្រូវបានដឹក យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី តែម្ដង ។

ក្រោយកើតហេតុជនរងគ្រោះបានទទួលដំណឹងថា ជនសង្ស័យដែលឆក់ ទូរស័ព្ទដៃរបស់ខ្លួនបានដួលម៉ូតូរងរបួសសំរាក នៅមន្ទីរពេទ្យរស្សី ក៏ទៅមើលឃើញជនសង្ស័យឈ្មោះ វុនសំណាង ហៅ ណាង ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ខ្លួន ពិតប្រាកដមែន ហើយដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចយើងចាត់ការជនល្មើស ទៅតាមផ្លូវច្បាប់ ។

បច្ចុប្បន្ន៖ ទូរស័ព្ទដៃរបស់ជនរងគ្រោះដែលចាប់យកពីជនសង្ស័យឈ្មោះ វុនសំណាង ហៅ ណាង សមត្ថកិច្ចយើងបានធ្វើការប្រគល់អោយជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្ន៖ ជនសង្ស័យឈ្មោះ វុន សំណាង ហៅ ណាង កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី ដើម្បីកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ