ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ជនជាតិវៀតណាម៨នាក់បានលួចស្នាក់នៅគ្មានឯកសារត្រឹមត្រូវ

1 ឆ្នាំ មុន 30 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង១៤ និង៣០នាទី កម្លាំងនគរបាលការិយា ល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការ

ជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការរងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបានចុះត្រួតពិនិត្យជនបរទេស ដែលលួចឆ្លងដែន និងស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ នៅកន្លែង ចែកចាយត្រី(យឿត្រី)ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ជាលទ្ធផល-បានពិនិត្យឃើញជនបរទេស ជនជាតិវៀតណាមចំនួន០៨នាក់ ស្រី០៣ នាក់ បានលួចស្នាក់នៅ និងរកសុីដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!