ព្រឹតិ្តការណ៍ថ្មីៗ

តួនាទីតំបន់ប្រើប្រាស់ច្រើនយ៉ាង

1 ឆ្នាំ មុន 36 តូ សុផល

ក្រសួងបរិស្ថាន៖ តំបន់ប្រើប្រាស់ច្រើនយ៉ាង គឺជាតំបន់ក្នុងដែនដីគោក និង/ឬដែនទឹក ដែលសម្បូរណ៍ដោយប្រព័ន្ធធម្មជាតិ

ដែលពុំទាន់រងការបំផ្លិចបំផ្លាញ និងតម្រូវឱ្យមានសកម្មភាពគ្រប់គ្រង ដើម្បីធានាការការពារ ការថែទាំធនធានជីវៈចម្រុះ និងប្រព័ន្ធអូកូឡូស៊ី សម្រាប់ពេលយូរង្វែង។ តំបន់ប្រើប្រាស់ច្រើនយ៉ាងអាចផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់តាមតម្រូវការរបស់សហគមន៍។ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រង តំបន់ប្រើប្រាស់ច្រើនយ៉ាងនេះ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា តំបន់ប្រើប្រាស់ច្រើនយ៉ាងបានកើនឡើងចំនួន៧តំបន់នាពេលបច្ចុប្បន្នរួមមានៈ
១. «ដងពែង» ស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃក្រឡា ២៧.៧០០ហិកតា ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣
២. «សំឡូត» ស្ថិតនៅក្នុងខេត្តប៉ៃលិន និងបាត់ដំបង ដែលមានផ្ទៃក្រឡា ៦០. ០០០ ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣
៣. «ទន្លេសាប» ស្ថិតក្នុងទីតាំងកំពង់ធំ កំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង និងសៀមរាប ដែលមានផ្ទៃក្រឡា៣១៦.២៥០ ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣
៤. «ពញាក្រែក» ស្ថិតនៅទីតាំង ខេត្តត្បូងឃ្មុំ ដែលមានផ្ទៃក្រឡា១៩៩ហិកតា ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦
៥. «ព្រែកទឹកសាបក្បាលឆាយ» ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃក្រឡា ៥.៥២០ហិកតា ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦
៦. «ភ្នំនាងកង្រី-ភ្នំទូកមាស» ស្ថិតក្នុងភូមិសាស្ត្រឃុំត្រងិល ឃុំពោធិ៍ ឃុំច្រណូក ឃុំដារ និងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានផ្ទៃក្រឡា ៥.០៦៣ហិកតា ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧
៧. «សសរស្តម្ភសត្វតោ » ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានផ្ទៃក្រឡា ៨៣៩ហិកតា ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧

យោងតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើត«សសរស្តម្ភសត្វតោ » និង«ភ្នំនាងកង្រី-ភ្នំទូកមាស» ជាតំបន់ប្រើប្រាសច្រើនយ៉ាងគឺ
– ដើម្បីធានាឱ្យមានការថែទាំទីជម្រក និងស្ថេរភាពនៃប្រពន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ សម្រាប់យូរអង្វែង
– រក្សាលំនឹងបរិស្ថាន ការពារនិងអភិរក្សធនធានធម្មជាតិ និងរួមចំណែកធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ
– លើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព
– បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់
– ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!