ព្រឹតិ្តការណ៍ថ្មីៗ

គាស់បន្ទប់ជួលអស់កម្លាំងពេក ដេក១ភាំង ប៉ូលីសមកដល់ល្មម!

1 ឆ្នាំ មុន 22 តូ សុផល

ភ្នំពេញ៖ យុវជនម្នាក់ខណះដើររកគាស់បន្ទប់ជួលប្រជាពលរដ្ឋមិនបានអស់កម្លាំងក៍មកដេកលុងលក់ក្នុងដីឡូផ្ទះប្រជាពលរដ្ឋម្ចាស់ផ្ទះឃើញប្តឹងសមត្ថកិច្ចមូលដ្ឋានអោយនាំខ្លួនយកមកសាកសួរ។ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើរកាលពីម៉ោង១២និង៣០នាទី ថ្ងៃទី២៩ វិច្ឆិកា ២០១៧នៅចំណុចដីឡូមួយកន្លែងតាមផ្លូវរថភ្លើងភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ហ៊ុយ​ រិទ្ធ ហៅហម អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅ ​ភូមិត្រពាំង មានសង្កាត់ ក្រាំងធ្នង់ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថាមុនឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើក្រោយពីមានប្រជាពលរដ្ឋឃើញយុវជនម្នាក់មកដេកក្នុងដីឡូផ្ទះគាត់ដោយមានការភិតភ័យក៍ស្នើសុំអោយសមត្ថកិច្ចជួយអត្តរាគមន៍និងនាំខ្លួនជនខាងលើមកសាកសួរពេលនោះកម្លាំងសនត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងខាងលើក៍ឃើញមែនពេលនោះសមត្ថកិច្ចឆេកឆេរក្នុងខ្លួនជនខាងលើមានឧបករណ៍និងសម្ភារះដែកកេសប្រើប្រាស់គ្រឿងញៀនមួយចំនួនសសៃលួសកែឆ្នៃសំរាប់ឆ្កឹះសោរបន្ទប់ចំនួនមួយផងភ្លាមៗកម្លាំងសមត្ថកិច្ចបាននាំខ្លួនយុវជនខាងលើមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាភ្លាមៗ។

សមត្ថកិ្ចបានប្រាប់ថាករណីខាងលើនេះក្រោះពីយកមកសាកសួរយុវជនខាងលើបានសារភាព ថាខ្លួនជាសមាសភាពអ្នកប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ក្នុងក្នុងមណ្ឌលកែប្រែឱកាសខ្ញុំ រយៈពេល៦ខែផងដោយសមត្ថកិច្ចខណ្ឌសែនសុខជាអ្នកចាប់បញ្ជូន។

យុវជនខាងលើបានសារភាពប្រាប់ទៀតថានៅមុនកើតហេតុខ្លួន និងមិត្តភ័ត្ត្រម្នាក់ទៀតបានមកលេងហ្គេមបាញ់ត្រី នៅម្តុំមុខវត្តតាំងកសាងតាំងពីយប់រហូតដល់ទាបភ្លឺបានហៅម៉ូតូជិះគោបំណងចូលលេងភ្នំពេញខណៈមកដល់គល់ស្ពានអាកាសធ្វើថ្មីស្រាប់តែមិត្តភ័ត្ត្រនោះបានអោយខ្លួនចុះពីលើម៉ូតូហើយខ្លួនបានដើរទៅទៅដល់ចំណុចខាងលើអស់កម្លាំងក៍ដេកលក់ទៅរហូតដឹងខ្លួនឡើងឃើញសមត្ថកិច្ចទៅចាប់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!