ព្រឹតិ្តការណ៍ថ្មីៗ

សហគមន៍តំបន់ការពារធម្មជាតិចំនួន៩ ក្នុងខេត្តមណ្ឌលគីរី ត្រូវបានក្រសួងបរិស្ថានប្រកាសជាផ្លូវការ

1 ឆ្នាំ មុន 45 តូ សុផល

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រសួងបរិស្ថានបានរៀបចំពិធីប្រកាសជាផ្លូវការនូវសហគមន៍តំបន់ការពារធម្មជាតិចំនួន៩

ក្នុងតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី និងគណៈប្រតិភូក្រសួងបរិស្ថាន ព្រមទាំងប្រជាសហគមន៍ប្រមាណ២០០នាក់។

ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សហគមន៍មានតួនាទីសំខាន់ក្នុងការចូលរួមដោយផ្ទាល់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីទទួលសំណើពីសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីជំនាញមកពីអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ចុះសិក្សា និងវាយតម្លៃពីលទ្ធភាពផ្ទេរសហគមន៍ព្រៃការពារ មកជាសហគមន៍តំបន់ការពារធម្មជាតិ។

គួររម្លឹកជូនថា សហគមន៍ទាំង៩ មកពីស្រុកពេជ្រាដា និងស្រុកកោះញែក ក្នុងតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃស្រៃពក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី បានក្លាយជាសហគមន៍តំបន់ការពារធម្មជាតិ រួមមាន ៖
១.សហគមន៍តំបន់ការពារធម្មជាតិទូលុង ឃុំក្រង់តេះ ស្រុកពេជ្រាដា
២.សហគមន៍តំបន់ការពារធម្មជាតិ ត្រពាំងក្អើម ឃុំពូជ្រៃ
៣.សហគមន៍តំបន់ការពារធម្មជាតិ ពូជ្រៃ ឃុំពូជ្រៃ
៤.សហគមន៍តំបន់ការពារធម្មជាតិ ក្រង់រពុក ឃុំពូជ្រៃ ស្ថិតនៅស្រុកពេជ្រាដា
៥.សហគមន៍តំបន់ការពារធម្មជាតិ អូរង្លាវ ឃុំស្រែហ៊ុយ
៦.សហគមន៍តំបន់ការពារធម្មជាតិអូរឈួល ឃុំស្រែហ៊ុយ
៧.សហគមន៍តំបន់ការពារធម្មជាតិ ម៉ាលឺលកងប្រស់ ឃុំណងឃីលឹក
៨.សហគមន៍តំបន់ការពារធម្មជាតិអរបួនលើ ឃុំអរបួនលើ
៩.សហគមន៍តំបន់ការពារធម្មជាតិ យ៉ូកណាមរ៉ាម ឃុំសុខសាន្ត ស្ថិតនៅស្រុកកោះញែក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!