ព្រឹតិ្តការណ៍ថ្មីៗ

ថ្មីទៀតហើយ! លោក ឃួង ស្រេង បន្តក្រើនរំលឹកមន្ត្រីក្រោមឳវាទ ខណះបទបញ្ជាចាស់ៗមិនទាន់ត្រូវបានអនុវត្តន៍នៅឡើយ..?

7 ខែ មុន 109 តូ សុផល

ភ្នំពេញ៖ ស្របពេលដែលបទបញ្ជាចាស់ៗកន្លងទៅមិនទាន់ត្រូវបានអនុវត្តន៍ទទួលបានជោគជ័យនៅឡើយ ដូចជា៖ បញ្ហាចរាចរណ៍ សណ្ដាប់ឆ្នាប់សាធារណៈ របៀបរៀបរយតាមទីប្រជុំ ជន ឬ ផ្សារនានា  ការលក់ដូររំលោភលើចិញ្ចើមផ្លូវ  បញ្ហាសន្តិសុខសង្គម  បទល្មើស លួច ឆក់ ប្លន់ ករណីផ្ទុះអាវុធ ការបង្ក្រាបល្បែងស៊ីសង ទីតាំង NET ២៤ម៉ោង ហ្គេមបាញ់ត្រី កុងស៊ីបញ្ចាំ និង បញ្ហាគ្រឿង ញៀន ជាដើម នេះ មិនរាប់បញ្ចូលសំណង់ខុសច្បាប់ផង។

ថ្វីបើមន្តី្រក្រោមឳវាទរបស់លោក មិនទាន់យកបទបញ្ជា  ឬសេចក្តីណែនាំទាំងនោះទៅអនុវត្តន៍ក្តី លោក ឃួង ស្រេង នៅតែបន្តក្រើនរំលឹកដាស់តឿនបន្ថែមទៀត ជាក់ស្តែង នារសៀលថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា គ.ស ២០១៧ នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកម្មវិធីសំណេះសំណាលជាមួយអភិបាល អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់ និងស្មៀនសង្កាត់ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង សង្កត់ធ្ងន់ថា ខណ្ឌ និងសង្កាត់ទាំងអស់ត្រូវមានវេនប្រចាំការ២៤ម៉ោងង លើ២៤ម៉ោងក្នុងមូលដ្ឋានរបស់ខ្លួនអោយជាប្រចាំ ហើយចៅសង្កាត់ និងស្មៀនសង្កាត់ត្រូវតែ ដុសខាត់ខ្លួនអោយបានស្អាតឡើងវិញ ដើម្បីបន្តភារកិច្ចរបស់ខ្លួន នឹងត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តន៍កិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិអោយមានប្រសិទ្ធភាពក្នុងមូលដ្ឋានរបស់ខ្លួន ហើយចៅសង្កាត់ទាំងអស់ត្រូវតែបង្កើនកម្លាំងប្រជាការពារសង្កាត់អោយបានច្រើនទៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីរក្សាសុខសុវត្ថិភាព មូលដ្ឋានគ្មានគ្រឿងញៀន គ្មានចោរកម្ម។

ចាំមើលក្រោយការចេញបទបញ្ជា និងចេញក្តីណែនាំនេះ មន្ត្រីក្រោមឳវាទរបស់លោកបន្តប្រងើយកន្តើយមិនយកទៅអនុវត្តន៍ទៀតឬ យ៉ាងណា?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ