ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌឬស្សីកែវ បន្តចុះបង្ក្រាប ទីតាំងល្បែងស៊ីសងប្រភេទកន្ទុយលេខ​(វៀតណាម) ឃាត់មនុស្ស២នាក់!

9 ខែ មុន 5 តូ សុផល

ភ្នំពេញ៖ អនុវត្តន៍តាមសេចក្តីណែនាំ ស្តីពីការអនុវត្តវត្តវិធានការ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ របស់ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ។

និងមានបទបញ្ជាពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ  ដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោកស្រីព្រះរាជអាជ្ញារង​ វ៉ា សក្តា អធិការដ្ឋានខណ្ឌឬស្សីកែវ នៅថ្ងៃទី២៨ វិច្ឆិកា ២០១៧ វេលាម៉ោង១៥ និង៣០នាទី​ បាន​បើកការបង្ក្រាបទីតាំងលេងល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខ(វៀតណាម) មួយកន្លែង ស្ថិតនៅចំណុចផ្ទះ២១៧GA ផ្លូវ១០៣ ក្រុម១១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ជាលទ្ធផលនែកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់រួមមាន÷

១ ឈ្មោះ មឺុន សារិន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំខាងលើ(ជាអ្នកកត់)។
២ ឈ្មោះ ម៉ែន ធាង ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅហាងលក់កាហ្វេ ផ្លូវ១០៣ ក្រុម១១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ មុខរបរលក់កាហ្វេ (អ្នាចាក់ឆ្នោត)។
វត្ថុតាងដកហូតរួមមាន
១ ក្រដាសសំរាប់កត់ឆ្នោតវៀតណាមមួយចំនួន​ធំ។
២ ប៊ុចចំនួន០២ដើម។
៣ ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង។
៤ បន្ទាត់ចំនួន០១។
៥ សេរីចេញឆ្នោតមួយចំនួន។
៦ ប្រាក់ចំនួនប្រាំពីរមឺុនប្រាំពាន់រៀល(៧៥.០០០)។

បច្ចុប្បន្នជនសង្ស័យខាងលើ អធិការដ្ឋានខណ្ឌឬស្សីកែវ កំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ