ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិវៀតណាមប្រុសស្រីចំនួន៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

1 ឆ្នាំ មុន 13 តូ សុផល

បាត់ដំបង៖នៅព្រឹកថ្ងៃទី២៧​ខែវិច្ឆិកា ឆ្នាំ២០១៧អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹឹកសហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ដឹកនាំដោយលោកវរសេនីយ៍ត្រីឌុំ សារ៉ាត់បានចុះឃាត់ខ្លួនជនជាតិវៀតណាម

ដែលឆ្លងដែនមកកម្ពុជាដោយប្រេីប្រាស់លិខិតឆ្លងដែនហួសសុពលភាពលាក់ខ្លួនក្នុងចម្ការរបស់មន្ត្រីគយ១រូបត្រង់ចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនអន្តប្រវេសន៍ទាំងប្រាំរូបនោះឈ្មោះ:១-ង្វៀង វ៉ាន់តាំ ភេទប្រុស អាយុ៤១ឆ្នាំ២-ង្វៀន ថាន់តុង ភេទប្រុស អាយុ៣៣ឆ្នាំ៣-ង្វៀន វ៉ាន់បុិន ភេទប្រុស អាយុ៤៥ឆ្នាំ ៤-ង្វៀន វ៉ាន់ធីន ៥-ដាង ធីបិចគាវ ភេទស្រី អាយុ៣៣ឆ្នាំ។

ក្រោយពីការឃាត់ខ្លួនជនអន្តោប្រវេសន៍ខាងលេីកម្លាំងជំនាញបានបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍ខេត្តបាត់ដំបងដេីម្បីសាកសួួរនិងបញ្ជូនទៅស្រុកកំណេីតវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!