ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសបញ្ចូលអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ពេញសិទ្ធិ និងបំរុងគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

1 ឆ្នាំ មុន 21 តូ សុផល

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ បានធ្វើពិធីប្រកាសបញ្ចូលអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ពេញសិទ្ធិ និងបំរុងគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ៖

រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមន្ទីរគណបក្សខណ្ឌដង្កោ បានធ្វើពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំនួន ៦រូប ដែលមកពីអតីតសមាជិកពេញសិទ្ធិ និងបំរុងក្រុមប្រឹក្សាសង្កាត់គណបក្សសង្គ្រោះជាតិ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា ប្រធានគណបក្សខណ្ឌដង្កោ។
សមាសភាពដែលត្រូវប្រកាសបញ្ចូលរួមមាន៖
១. លោក ឡុង សំអឿន បេក្ខជនបម្រុងលេខរៀងទី២ នៃអតីគណបក្សសង្គ្រោះជាតិ សង្កាត់ព្រែកកំពឹស
២. លោក សាន ស្រួច បេក្ខជនបម្រុងលេខរៀងទី៨ នៃអតីគណបក្សសង្គ្រោះជាតិ សង្កាត់ព្រែកកំពឹស
៣. លោក ជឹម សុផាត បេក្ខជនពេញសិទ្ធិលេខរៀងទី៣ នៃអតីគណបក្សសង្គ្រោះជាតិ សង្កាត់ព្រៃវែង
៤. លោកស្រី អ៊ុន សៅឌឿន បេក្ខជនបម្រុងលេខរៀងទី១ នៃអតីគណបក្សសង្គ្រោះជាតិ សង្កាត់ដង្កោ
៥. លោក ញ៉ាញ់ សុខឃឿន បេក្ខជនបម្រុងលេខរៀងទី៥ នៃអតីគណបក្សសង្គ្រោះជាតិ សង្កាត់ដង្កោ
៦. លោក ចាន់ ម៉េង បេក្ខភាពអនុប្រធានភូមិ នៃអតីតគណបក្សសង្គ្រោះជាតិ សង្កាត់ស្ពានថ្ម។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!