ព្រឹតិ្តការណ៍ថ្មីៗ

ថ្នាំញៀនធ្វើទុក្ខ កាន់កាំបិទបុ័ងតោ២ដើមដើរសំលុតគេយកលុយ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

5 ខែ មុន 26 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពយកកាំបិតបុ័ង តោ២ដើមដើរសំលុតប្រជាពលរដ្ឋយកលុយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង២០នាថ្ងៃត្រង់ទី២៤ខែវិច្ឆិកាឆ្នាំ២០១៧ នៅដីដីឡូតិ៍ជាប់របងវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនបង្កដែលត្រូវបានសមត្ថកិច្ចចាប់ខឃាត់ខ្លួនខាងលើមានឈ្មោះ ណៃ មករា អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មាន​ស្រុកកំណើត​នៅ ល្វាឯម ខេត្តកណ្តាល ។

សាក្សីម្នាក់​ដែ​មានឈ្មោះ ម៉ាក់ ហូសេន អាយុ៣៧ឆ្នាំ ដែលជាសន្តិសុខនៅម្តុំកន្លែងកើតហេតុ បានរៀបរាប់អោយដឹងថាមុនពេលកើតហេតុ ជនបង្កខាងលើបានយកកាំបីតបុ័ងតោ២ដើម ដើរទៅសំលុតយកលុយពីអ្នកលក់ខោអាវជជុះតាមរុម៉ក់កង់បី ចំនួន៥០០០រៀល ហើយជនបង្កបានបន្តទៅមុខទៀត ក៏បានឃើញខ្លួនដែលជាសន្តិសុខ ក៏បានឈ្លោះប្រកែកគ្នា ធ្វើអោយជនបង្កគប់កាំបិទដែលកាន់នឹងដៃទៅលើសន្តិសុខ ហេតុការណ៍នឹងបានមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ ដេញចាប់ជនបង្កអោយទៅសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចនាំទៅធ្វើសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារដេប៉ូ៣ដើម្បីធ្វើការអប់រំរួចអោយត្រលប់ទៅវិញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ