ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ស្ត្រីជើងលឿនម្នាក់ ចូលផ្ទះគេ យកទូរ័ព្ទ

8 ខែ មុន 2 tnn_admin

ភ្នំពេញ៖ ស្ត្រីចំនាស់ម្នាក់ ដើរចូលទៅក្នុងផ្ទះហើយលួចយកទូរស័ព្ទដៃរបស់គេ ត្រូវបានសមត្ថកិច្ចឈានទៅឃាត់ខ្លួនមកសួរនាំ កាលពីព្រឹកថ្ងៃទី២៤វិច្ឆិកា២០១៧នេះ បន្ទាប់ពីបានលួចយកទៅដល់៣គ្រឿង ពីចំណុចផ្ទះលេខ១៩៨៦ ក្រុម២ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ សាត វ៉ាន់ សារី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ នៅកន្លែងកើតហេតុខាងលើ ចំនែកជនសង្ស័យឈ្មោះ យ៉ូប ខ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខ គ្មាន ភូមិចាមក្រោម ឃុំព្រែកក្តី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។

បើតាមអធិការនគរបាលខណ្ឌឬស្សីកែវ លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ បានអោយដឹងនូវដំណើររឿងថា មុនពេលកើតហេតុ ប្រពន្ធជនរងគ្រោះបានដឹកកូនទៅសាលារៀនដោយចំហរទ្វារផ្ទះទុកអោយប្តីនៅចាំ ពេលនោះប្តីរបស់ជនរងគ្រោះអង្គុយលេងក្នុងផ្ទះមួយសន្ទុះ ក៍ស្រាប់តែដើរចូលក្នុងបន្ទប់បាត់ មួយរំពេចនោះស្រាប់តែជនសង្ស័យបានចូលលួចយកទូរស័ព្ទដៃទាំង០៣គ្រឿងដែលដាក់លើតុ រួចក៍ដើរចេញពីក្នុងផ្ទះយ៉ាងលឿន តែគាប់ជួនអីប្រពន្ធជនរងគ្រោះបានត្រទ្បប់មកពីដឹកកូនវិញ ក៏មានការសង្ស័យសួរប្តីថា ដូចចំលែក ហើយចង្អុរទៅស្ត្រីសង្ស័យថា ឃើញស្ត្រីម្នាក់នោះដើរចេញពីផ្ទះយើង តើយើងមានបាត់អ្វីអត់ ស្រាប់តែប្តីមើលលើតុបាត់ទូរស័ព្ទដៃចំនួន០៣គ្រឿង ក៏មានកាផ្អើលឆោទ្បោ ភ្លាមៗនោះកំលាំងល្បាតខណ្ឌ និង ប៉ុស្តិ៍ចុះអន្តរាគមន៍ឈានដល់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ដោយដកហូតសំភារៈទូរស័ព្ឌដៃចំនួន០៣គ្រឿង (ម៉ាក iPhone 6 iPhone 7 និង Huawei) ប្រគល់ជូនឲ្យទៅម្ចាស់វិញ។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលការចាត់ការទៅតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់