ព្រឹតិ្តការណ៍ថ្មីៗ

ពាន HUN SEN CUP នឹង​​ធ្វើ​​ឡើង​​នៅថ្ងៃទី២៩វិច្ឆិកា​ វគ្គ១/២ ផ្ដាច់ព្រ័ត្រ​

5 ខែ មុន 19 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ កាលបរិច្ឆេទ និងកម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup រដូវកាលទី១១ បានចេញជាផ្លូវការហើយ ដោយជើងទី១ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ ។ នេះគឺជាលទ្ធផលក្នុងការប្រជុំចាប់គូ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ កាលពីរាត្រីថ្ងៃពុធកន្លងទៅ ។

ចំពោះកម្មវិធីប្រកួត រួមមានក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមអគ្គិសនីកម្ពុជា ឬក្រុម EDC ខណៈក្រុមបឹងកេតអែហ្វស៊ី ត្រូវជួបក្រុមណាហ្គាវើល ហើយក្រោយបញ្ចប់ការប្រកួតជើងទី១ នាថ្ងៃពុធសប្ដាហ៍ក្រោយ គូប្រកួតដដែល នឹងប្ដូរទឹកដីគ្នាប្រកួតជើងទី២ ដើម្បីកាត់សេចក្ដីរកក្រុមជើងខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ។ ចាំមើលតើក្រុមណា អាចឡើងវគ្គបន្ដ បន្ទាប់ពីក្រុមការពារតំណែងជើងឯកក្រសួងការពារជាតិ បានធ្លាក់បាត់ទៅហើយនោះ?

សូមរំឮកថា សម្រាប់លទ្ធផលជួបគ្នា ២ជើង កាលពីវគ្គ ៨ក្រុមចុងក្រោយ រួមមានក្រុមព្រះខ័នរាជស្វាយរៀង បានទម្លាក់ក្រុមការពារតំណែងជើងឯកក្រសួងការពារជាតិ ជាមួយនឹងលទ្ធផល ៤-១, ក្រុមបឹងកេត យកឈ្នះលើគីរីវង់សុខសែនជ័យ ៤-២, ក្រុមណាហ្គាវើល យកឈ្នះក្រុមភ្នំពេញក្រោន ៣-១ និងក្រុមអគ្គិសនីកម្ពុជា បានទម្លាក់អតីតក្រុមជើងឯក ឆ្នាំ២០១៤ អគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ៣-១៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ