ព្រឹតិ្តការណ៍ថ្មីៗ

មិនខ្វះទេកន្ទុយលេខ ក្នុងខណ្ឌសែនសុខ បើចង់បង្ក្រាបមែននោះ?

1 ឆ្នាំ មុន 12 តូ សុផល

ភ្នំពេញ៖ ល្បែង​កន្ទុយលេខ​ឆ្នោត (​យួន​) កំពុង​តែ​ពេញ​និយម​សម្រាប់​ប្រជាពលរដ្ឋ​មួយ ចំនួន​រស់នៅ​ក្នុង​ក្រុងភ្នំពេញ និងបណ្តខេត្តនានា ដោយ​មាន​មេ​ឆ្នោត​ធំ​ៗ និងអ្នកជាប់ខ្សែស្រឡាយជាមួយសមត្ថកិច្ចផងនោះ កំពុង​កត់​លក់​យ៉ាង គគ្រឹកគគ្រេង ​ជ្រក​ក្រោម​ស្លាក​ឆ្នោតជាតិ និងទីតាំងប្តូរលុយ (Wing, Emoney, True Money, Asia វេលុយ និងកន្លែងខ្លះបង្កប់ក្នុងទីតាំងហ្កេម អនឡាញ Net 24ម៉ោង ជាដើម យូរៗ​គេ​ឃើញ មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច ចុះ​ទៅ​ធ្វើការ​បង្ក្រាបម្តង ខណៈ​មេ​ឆ្នោត​មួយ​ចំនួន​អះអាង​ថា រូបគេ​បាន បង់លុយ​ឱ្យទៅ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​អស់ហើយ បើ​ចង់​ថតរូប​ភាព​យក​ទៅ​ចុះ​ផ្សាយ​យ៉ាងណាក៏​គេ​មិន​ខ្លាច​ដែរ​ ម្យ៉ាងវិញទៀត គេ​លេង​តែ​លុយ​របស់​ខ្លួន​ទេ មិន​បាន​យក​ប្រាក់​អ្នកកាសែត​ទៅលេង​ឡើយ។

ចោលភ្នែកមកមើលខណ្ឌសែនសុខវិញ គ្រប់បណ្តាផ្សារ ឬទីប្រជុំជន គ្មានកន្លែងណាដែល មិនបើកកត់ឆ្នោតយួនទេ តែអាភ័ពអីចំពោះ ស្ត្រីកត់ឆ្នោតម្នាក់ រួមនិងកូនជឹងជាអ្នក កត់២នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខឆ្មក់ចូលទៅបង្ក្រាបកាលពីម៉ោង២ និង ៣០នាទីរសៀលថ្ងៃទី២៣ វិច្ឆិការ២០១៧ នៅបន្ទប់ជួលផ្ទះលេខ៤អាផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទង្វើនេះត្រូវបានគេសង្ស័យថា មកសែនព្រេនមិនត្រូវ។

ស្ត្រីជាមេឆ្នោត ឈ្មោះ កែវ សុខឿន អាយុ៣៩ឆ្នាំស្នាក់នៅផ្ទះលេខ៤អាផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ដោយឡែកកូនជឹងអ្នកកត់ទី១ឈ្មោះ ហួត ដានី ភេទស្រីអាយុ១៨ឆ្នាំមុខរបរស៊ីឈ្នួលកត់ឆ្នោតអោយឈ្មោះកែវ សុខឿន ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ទី២ ឈ្មោះ ភន សុភាព ភេទប្រុសអាយុ២៧ឆ្នាំ មានមុខរបរស៊ីឈ្នួលកត់ឆ្នោតអោយ ឈ្មោះ កែវ សុខឿន ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថា ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពីទីតាំងល្បែងស៊ីសងខាង លើ(កត់ឆ្នោតយួន)កម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខដឹកនាំដោយលោកវរៈសេនីយ៍ទោ គួក សុខហួរ អធិការរងខណ្ឌទទួផ្នែកព្រហ្មទណ្ឌបានចុះទៅគោលដៅខាងលើនិងបង្ក្រាបឃាត់ខ្លួនជាក់ស្តែងបានមនុស្សប្រុសស្រី០៣នាក់ដកហូតសម្ភារះវត្ថុតាងក្រដាស់កត់ឆ្នោតរួចមួយចំនួនធំនិងលុយមួយចំនួនផងនិងបាននាំយកមកសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ជាមួយគ្នានេះសមត្ថកិច្ចសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានសហការល្អ ជាសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានដើម្បីកាត់បន្ថយបទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋាន(ភូមិសង្កាត់សុវត្តិភាព) ជាពិសេសពាក់ព័ន្ធទីតាំងសកម្មភាពក្មេងទំនើងនិងល្បែងស៊ីសង ខុសច្បាប់តែម្តង។

្នោ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!