ព្រឹតិ្តការណ៍ថ្មីៗ

មេក្លោងគ្រឿងញៀនម្នាក់ និងថ្នាំញៀនជាង១០លានគ្រាប់ ត្រូវតម្រួតថៃបង្ក្រាបបាន

6 ខែ មុន 60 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ប្រទេសថៃ ៖ កំលាំងតម្រួតធ្វើការស្រាវជ្រាវ និងតាមប្រមាញ់រហូតឈានដល់ការចាប់ខ្លួន មេក្លោងជួញដូរថ្នាំញៀនដ៏ធំមួយ ប្រចាំខេត្តសមុទ្រប្រាកាន ប្រទេសថៃ ដោយបានដកហូតថ្នាំញៀនប្រមាណជាង១០លានគ្រាប់។

 យោងតាមរបាយការណ៍របស់ភាគីថៃបានអោយដឹងថា នៅវេលាម៉ោង១៣និង៣០ នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ មុខសញ្ញាបានបង្ហាញខ្លួននៅត្រង់ចំណុចផ្ទះលេខ ៣៣/៤៣៣ ក្នុងឃុំបាងកែវ ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ទើបសមត្ថកិច្ចធ្វើការឡោមព័ទ្ធ ព្រមទាំងបាន ចាប់ខ្លួនជនសង្ស័យ ដែលមានឈ្មោះ ផុង សៈកន ឬ ឈ្មោះ បម ប្រាក់វ៉ន ភេទប្រុស អាយុ២២ឆ្នាំ ដែលជាមុខសញ្ញាវ័យក្មេងនិងជាមេក្លោងដ៏ធំ ។ ការឃាត់ខ្លួននេះផងដែរ គឺដោយសារ ចាប់បានមុខសញ្ញាកន្លងមក ដោយសមត្ថកិច្ចប្រើប្រាស់វិធានការជំនាញសួរយកចំលើយ មុខសញ្ញាចែកចាយថ្នាំញៀនទាំងនោះជាបន្តបន្ទាប់  ទើបក្តាប់បាននូវមុខសញ្ញាមេក្លោងមួយនេះ កម្លាំងសមត្ថកិច្ចបានដាក់ការតាមប្រមាញ់ និងឃ្លាំមើលមុខសញ្ញាជួញដូរថ្នាំញៀនដ៏ធំម្នាក់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

បើតាមរបាយការណ៍បានបន្ថែមថាក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឆែកឆេរក្នុងលំនៅដ្ឋាន និងបានរកឃើញថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន ១០ ៣១០ ០០០ គ្រាប់ ដែលជនសង្ស័យលាក់ទុកនៅក្នុងផ្ទះរបស់គេផ្ទាល់ ដោយបច្ចុប្បន្នកំលាំងសមត្ថកិច្ចបានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាងទៅអោយអង្គភាពជំនាញដើម្បីចាត់វិធានការតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់