ព្រឹតិ្តការណ៍ថ្មីៗ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពតអាណាត្តិទី២

10 ខែ មុន 24 តូ សុផល

ខេត្តកំពត៖ ក្នុងគោលបំណងឆ្លើយនឹងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋានប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧

នៅសាលាឃុំស្រែជាខាងជើង ស្ថិតក្នុងភូមិព្រៃពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ រដ្ឋបាលខេត្តកំពត បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម មាស សាវ៉ន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និង លោកលី សាវ៉េត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ សមាជិកក្រុមប្រឹក្សា អភិបាលស្រុក ប្រធានមណ្ឌលសុខភាព ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមសរុប១៨០នាក់។


វេទិកាផ្សព្វផ្សាយនេះបានស្តែងចេញលទ្ធផលជាអាទិ៍÷
១.រាល់បញ្ហាអាទិភាពក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋត្រូវបានត្រួត ពិនិត្យ ដោះស្រាយ និងឆ្លើយតប។

២.គ្រប់អ្នកពាក់ពន័្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបានរួមបញ្ជូលក្នុងដំណើរ ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។

៣.បង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកម្ពស់គណនេយ្យភាព តាមប្រជាធិបតេយ្យ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ