ព្រឹតិ្តការណ៍ថ្មីៗ

កុងស៊ីបញ្ចាំ និង Net 24 ម៉ោង  ជាដើមចមនៃ អំពើ លួច ឆក់ ប្លន់ និងហិង្សា ក្នុងគ្រួសារ

6 ខែ មុន 53 តូ សុផល

ភ្នំពេញ ៖ ផុតឱសានុវាទ របស់ ឯកឧត្តម ឃួង ស្រេង អភិបាលករាជធានីភ្នំពេញ យូរថ្ងៃហើយ ស្តីពីវីធានការយ៉ាង ម៉ឺងម៉ាត់ដល់ អភិបាលខណ្ឌទាំង១២អោយចុះពិនិត្យមើល កុងស៊ីបញ្ចាំ តាមមូលដ្ឋានទាំងអស់ ទាំងកុងស៊ីបញ្ចាំ មានច្បាប់ និង គ្មានច្បាប់ ជាពិសេស ត្រូវចុះពិនិត្យជាប្រចាំ បើពិនិត្យឃើញថាគ្មានច្បាប់ទម្លាប់ ឬ ទីតាំងណាមួយ ទទួលផលចោរកម្ម ត្រូវតែបិទ ដោយគ្មានការយោគយល់ និងគ្មានវប្បធម៌អន្តរាគមន៍នោះឡើយ។

គួររំលឹកដែរថា ឯកឧត្តម ឃួង ស្រេង បានសង្កត់ធ្ងន់សារជាថ្មីម្តងទៀតជុំការចាត់វីធានការតឹងរឹងចំពោះទីតាំងបញ្ចាំ នេះ ​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដោយ​មាន ការ​ចូល​ពី​លោក​អភិបាលរង​រាជធានី​៤​រូប តំណាង​ស្នងការ​រ​ដ្ឋា​ន​នគរបាល តំណាង​តុលាការ តំណាង​បញ្ជាការ​កងរាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល​ខណ្ឌ​ទាំង​១២ និង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​រូប​ទៀត។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​ច្បាប់​លើ​កុងស៊ីបញ្ចាំ​នេះ មាន​លក្ខណៈ​គ្រប់គ្រាន់​ លុះត្រាតែកុងស៊ី​របស់​ពួក​គាត់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ក្នុង​ការ​ប្រកប​អាជីវកម្ម​បញ្ចាំ ប៉ុន្តែបើ ម្ចាស់អាជីកម្មកុងស៊ីបញ្ចាំ ទទួលរបស់ទ្រព្យ ​រថយន្ត និងម៉ូតូ ​គ្មាន​លិខិត​ស្នាម​បញ្ជាក់​ពី​ម្ចាស់ទ្រព្យ​សម្បត្តិ​ទាំង​អស់ នោះ  ថ្វីបើមានច្បាប់ក៍ដោយ គឺជាមានន័ថា ​បាន​រកស៊ី​ទទួល​បញ្ចាំ និង​ទិញ ផល​ចោរកម្ម​ហើយ។

ប្រធានបទចំបង២សំខាន់ៗដែលតែងតែមាននៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯភាពរាជធានីភ្នំពេញ គឺ

ទី១ ការចុះពនិត្យទីតាំងបញ្ចាំ ទាំងមានច្បាប់ និងគ្មានច្បាប់ អោយបានជាប់ជាប្រចាំ។

ទី២ ការចុះពិនិត្យ និងបង្ក្រាបទីតាំង ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ។

តែមតិមហាជនបានលើកឡើងថា  ទីតាំងកុងស៊ីបញ្ចាំ និង ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់ (Net 24 ម៉ោង) នៅតែ បន្តបើកទ្វារទាំងយប់ទាំងថ្ងៃព្រោងព្រាតពាសពេញទីក្រុងភ្នំពេញ កម្រឃើញអាជ្ញាធរខណ្ឌទាំង១២ ចុះពិនិត្យណាស់។

យោងតាមប្រសាសន៍ លោក ឯក ឃុន ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក ថា នៅខណ្ឌរបស់លោក មានកុងស៊ី បញ្ចាំមានច្បាប់ ៥៣ទីតាំង និងហ្គេមអនឡាញជាច្រើនកន្លែងទៀត។  ដោយឡែកខណ្ឌ១១ទៀត អង្គភាព TNN មិនទទួលតួលេខទេ តែបើតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋពីតាមបណ្តាខណ្ឌនានា ដូចជា ៖ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌឬស្សូកែវ ខណ្ឌ៧មករា ខណ្ឌមានជ័យ និងខណ្ឌសែនសុខ  មានទីតាំងកុងស៊ីបញ្ចាំ និង ទីតាំង ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់រីកសាយភាយពេញបន្ទុក។

ហើយកន្លងមានពាក្យលេចឮ ម្ចាស់ទីតាំងមួយចំនួនឃុបឃិតជាមួយចោរ ទទួលយករបស់របរ ម៉ូតូ ឡាន ជាដើម ដែលគ្មានឯកសារសំគាល់ ទោះ ជាលួច ប្លន់ ពីខាងណាក៏ដោយ សំខាន់ឲ្យតែរត់មកដល់ផ្ទះ ហាងបញ្ចាំ គឺទទួល យកទាំងអស់ នេះសបញ្ជាក់ថា ជាការផ្តល់ឱកាស លទ្ធភាព អោយក្រុមបង្កអសន្តិសុខក្នុងសង្គមបានចិត្ត បានដៃ ដោយហាងទាំងនោះបើកចំហរទ្វាររងចាំ ទើបឈានដល់ ការប្រព្រឹត្តល្មើសកើតឡើង ជារៀងរាល់ថ្ងៃក្នុងរាជធានី បែបនេះ។

ពលរដ្ឋអ្នកតាមដានរឿងចំណាត់ការ របស់លោកអភិបាលក្រុង ដាក់ទម្លាក់ផែនការទៅឲ្យសមត្ថកិច្ចតាមបណ្តាខណ្ឌ ទាំង១២របស់ក្រុង ចុះអនុវត្តន៍ត្រួតពិនិត្យ តាមបណ្តាផ្ទះ ហាង ឃ្លាំងបញ្ចាំ ក្នុងមូលដ្ឋានរបស់ខ្លួន ឃើញថាការចុះ ស្រាវជ្រាវត្រួតពិនិត្យ ផ្ទះ ហាង ឃ្លាំងបញ្ចាំ ឃើញតែខណ្ឌសែនសុខមួយទេ សមត្ថកិច្ចរកឃើញ ម៉ូតូ រថយន្ត អត់មាន ឯកសារ ច្រើនគួរឲ្យកត់សំគាល់ ផ្តើមដោយសមត្ថកិច្ចចុះអនុវត្តន៍មុនគេ ដោយឡែកខណ្ឌចំនួន១១ទៀត អនុវត្តន៍ បន្តបន្ទាប់ និងកំពុងអនុវត្តន៍ នោះលទ្ធផលឆ្លើយមកសុទ្ធតែល្អ ម៉ូតូ ឡាន សុទ្ធតែមានឯកសារត្រឹមត្រូវ។

ពលរដ្ឋលើកឡើងថា សមត្ថកិច្ចអីក៏ចេះម្លេះ ចាប់យកខណ្ឌសែនសុខ លំដាប់ទី១ ឈានមុខគេ អនុវត្តន៍ដើរត្រួត ពិនិត្យមុនគេ ចុះខណ្ឌផ្សេងៗហេតុអ្វី សមត្ថកិច្ចចុះក្រោយៗជាបន្តបន្ទាប់ មិនខុសណា វ៉ៃស្មៅបង្អើលពស់ ចុះបើចេត នា ចង់រក ត្រួតពិនិត្យ ឳ្យឃើញធាតុពិតហេតុអ្វីមិនធ្វើព្រមគ្នាក្នុងពេលតែមួយ នេះបានសេចក្តីថា វ៉ៃមួយផ្អើល រត់ ១០០  (វាយស្មៅបង្អើលពោះ ឬ ជាយុទ្ធសាស្ត្រ កៀងត្រីអោយចូលលប………?)។

 ថ្វីបើមានការរឹះគន់ពីមតិប្រជាពលរដ្ឋ តែសមត្ថកិច្ច អាជ្ញាធរ តាមបណ្តាខណ្ឌទាំង១២ មួយថ្ងៃៗ បែកញើសហូរឈើស ខិតខំបំពេញតួរនាទី ភារកិច្ចរបស់ខ្លួនដើម្បីរឹតបណ្តឹងសំដៅទៅលើ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម បម្រើប្រជាពលរដ្ឋដោយស្មោះសរ មិនក្បត់ឧត្តមគតិខ្លួន ឯង មិនបំផ្លាញសង្គមជាតិ ដើម្បីតែ លាភសក្ការៈឡើយ ៕

តែទោះជាយ៉ាងណាក្តី នៅតែមានមតិរឹះគន់ពីមជ្ឈដ្ឋានពលរដ្ឋ ជាឯឱកាសមួយប្រមូលលុយ កាលបើ ទីតាំងបញ្ចាំ មានអាជ្ញាប័ណ្ណ ត្រឹមត្រូវ ជាលទ្ធភាពមួយ ដល់ថៅកែ ដល់ម្ចាស់ទីតាំង រឹតតែហ៊ានលើសដើម ពោលអ្នកអនុវត្តន៍ មាន មួយចំនួន តែថៅកែម្ចាស់ទីតាំងមួយចំនួនទៀត អាងខ្សែ អាងខ្នងរបស់គាត់ធំជាងអាជ្ញាធរទៅទៀត ។

ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ធ្លាប់បានថ្លែងថា គ្មានឡើយការអន្តរាគមន៍ លើការងារខុសច្បាប់។ ក្រៅពីការកុងស៊ីបញ្ចាំនោះ គឺនៅមានល្បែងស៊ីសងគ្រប់ប្រភេទ ល្បែងអនឡាញ ដែលជ្រកក្រោម អ៊ីនធើណិតកាហ្វេ ជ្រកក្រោមអាជ្ញាប័ណ្ណ នៃការប្រកបអាជីវកម្មអ៊ីនធើណិត ត្រូវបន្ថែមការយកចិត្តទុកដាក់លើការងារនេះឡើងវិញ៕

ពលរដ្ឋមួយចំនួន នៅតែមានជំនឿជាក់ថា ក្នុងអាណត្តិ ឯកឧត្តម ឃួង ស្រេង កាន់តំណែងជាអភិបាលរាជធានី ភ្នំពេញ អាចកាត់បន្ថយបានខ្កះ នូវទីតាំងកុងស៊ីបញ្ចាំ និងទីតាំងហ្គេមណេតបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ ដែលអាច ធានា មិនអោយកើតមានពីអំពើ លួច ឆក់ ប្លន់ ដែលធ្លាប់តែកើតមានឡើងក្នុងរាជធានីភ្នំពេញ គួរអោយព្រួយបារម្ភ កន្លងមក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ