ព្រឹតិ្តការណ៍ថ្មីៗ

វាយប្លន់ម៉ូតូពីអ្នកគ្រូបានសម្រេចទាំងព្រលឹម នៅសង្កាត់ពន្សាំងតែ ….

6 ខែ មុន 5 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក ៣នាក់ត្រូវបានកម្លាំងនគរបាល ខណ្ឌព្រែកព្នៅ ឃាត់ខ្លួន នៅចំណុច ផ្សារព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់ យកម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៦មួយគ្រឿង ពីអ្នកគ្រូ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី០៨ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅក្នុងភូមិ បឹងខ្នុរ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានម៉ូតូដែលជនសង្ស័យ ធ្វើសកម្មភាពប្លន់យកនោះត្រឡប់ មកវិញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១.ឈ្មោះជួន ធី ហៅម៉ាប់ អាយ ៥០ឆ្នាំ មានលំនៅភូមិ ម្រេះពេន ឃុំម្រេះពេន ស្រុកសំរោង ខេត្តតាកែវ និង២.ឈ្មោះ គឹម ទីននីនអាយុ ៣០ឆ្នាំ ស្នាក់នៅម្តុំលូ ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ចំណែកម្ចាស់ម៉ូតូ ឈ្មោះ ថាន់ ចិន្តា ភេទស្រីអាយុ ៣២ឆ្នាំ ជាអ្នកគ្រូបង្រៀននៅវិទ្យាល័យ បឹងប្រិយ៍ មានលំនៅស្នាក់នៅ ភូមិព្រៃទទឹង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

តាម នគរបាលបានអោយ ដឹងថាជនសង្ស័យមានបក្សពួក ចំនួន ៣នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពបើកបកៀរ និងវាយនឹងដៃទៅលើអ្នកគ្រូដែលជាម្ចាស់ម៉ូតូប្លន់យកម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ សេរី២០១៦ មានស្លាកលេខ ភ្នំពេញ១FL០២៤២ មួយគ្រឿងបានសម្រេច រួចជិះគេចខ្លួន ហើយត្រូវ កម្លាំង

នគរបាលស្នាក់ឃាត់បាននៅចំណុច ផ្សារ ព្រែកព្នៅ តែម្តង ។
តាមម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុគាត់បានជួនកូន ប្រុសអាយុ ប្រមាណ៤ឆ្នាំ ទៅសាលារៀន យ៉េហ៊ូ ហើយនៅពេលត្រឡប់ មកវិញមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យមានគ្នា ៣នាក់ជិះម៉ូតូមកស្ទាក់ផ្លូវកៀរ និងវាយមកលើគាត់ ដើម្បីយកម៉ូតូ។ភ្លាមៗ ជនសង្ស័យ២នាក់បានជិះម៉ូតូ ដែលប្លន់បាន គេចខ្លួន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ