ព្រឹតិ្តការណ៍ថ្មីៗ

ភ្លើងប្រច័ណ្ឌ ថ្នាំញៀនធ្វើទុកទៀត ទាញកំបិតកាប់ប្រពន្ធជាច្រេីនកាំបិត ស្ទើក្ស័យសង្ខារ

11 ខែ មុន 11 តូ សុផល

ខេត្តចេះ៖ នៅវេលា ម៉ោង ២០និង ២ នាទី ថ្ងៃទី៧ វិច្ឆិកា ២០១៧
មានករណីហឹង្សាក្នុងគ្រួសារដោយប្តីប្រច័ណ្ឌ ប្រពន្ធបានទាញកាំបិតកាប់ប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យរបួសធ្ងន់។

ទីតាំងកេីតហេតុ នៅចំណុច ភូមិ ខ្វាន់ជាល ឃុំ ស្រែចារ ស្រុក ស្នួល ខេត្ត ក្រចេះ បង្កឡើង ដោយជនសង្ស័យជាប្តី ឈ្មោះ ពៅ សុខខឿន អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខ របរ កម្មករ បានយកកាំបិត កាប់ទៅលើជនរង់គ្រោះជាប្រពន្ធឈ្មោះ ហម សុភី អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ ត្រូវជាប្រពន្ធ បណ្តាលអោយរងរបួសជាទម្ងន់បច្ចុប្បន្នសមត្ថកិច្ចអជ្ញាធរនិងក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ។

អ្នកទាំង២ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ  (ករណីនេះកើតឡើងដោយសារតែប្តីប្រច័ណ្ឌ និងប្រើប្រាស់គ្រឿងញៀន)
ខណះកំពុងធ្វើសកម្មភាពជនរងគ្រោះស្រែកអោយគេជួយ ហេីយ ជនសង្សយ័បានរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ច កំពុងធ្វើកំណត់ហេតុនិងស្រាវជ្រាវ ចាប់ខ្លួនដើម្បីធ្វើ តាមនិតិវិធីតាមច្បាប់បញ្ជូនសំណុំរឿងទៅតុលាការខេត្តក្រចេះច្បាប់។ ដោយ៖កែវ ឆូយ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ