ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ២នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន!

6 ខែ មុន 4 តូ សុផល

សមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនជនសង្សជ័យ២នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៖

ការឃាត់ខ្លួននេះ ធ្វើឡើង កាលពីថ្ងៃទី០៧-១១-២០១៧ វេលាម៉ោង២០ម៉៣៥នាទី កម្លាំងនគរបាល ប៉ុស្តិ៍​ស្ទឹងមានជ័យទី២ បាន​សហ​ការ​ជា​មួយកម្លាំងនគរបាលខណ្ឌមានជ័យ ធ្វើការ ល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយ​នៅពេល​មកដល់ ផ្ទះជួលគ្មានលេខ ​ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ពីបទ​ជួញដូរនិងប្រើប្រាស់ដោយ​ខុស​ច្បាប់នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ
​១-ឈ្មោះ ចាយ សុភ័ត្រ្តា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​មិនពិតប្រាកដ ទីលំនៅផ្ទះ​ជួលគ្មានលេខ ​ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ​ ។

​២-ឈ្មោះ វង់ សុខលីន ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​មិនពិតប្រាកដ ទីលំនៅផ្ទះ​ជួលគ្មានលេខ ​ផ្លូវលំ ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ​ ។

ក្នុងនោះ​ សមត្ថកិច្ច ​បា​ន​ដកហូតវត្ថុតាងមាន៖ក្រាមពណ៍ស​ថ្លា​(សង្ស័យ​ជាគ្រឿងញៀន) ចំនួន២ កញ្ចប់​ថង់តូច, សំបកថង់ប្លាស្ទិចមួយចំនួន , ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និង ទូរស័ព្ទដៃចាស់០១គ្រឿង ។

​បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ចាយ សុភ័ត្រ្តា និង ឈ្មោះ វង់ សុខលីន ឃាត់​ខ្លួននៅ​អធិការដ្ឋាន ដើម្បី​កសាង​​សំណុំ​រឿង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ