ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ម្នាក់របួសធ្ងន់៣នាក់ ករណីកាប់ដើមឈើរលំសង្កត់ នៅស្រុកកំចាយមារ

10 ខែ មុន 1 តូ សុផល

ខេត្តព្រៃវែង ៖ មានករណីរំលំដើមឈើបាក់សង្កត់លើ បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ រងរបួស ១នាក់ និងព្រះសង្ឃ ២អង្គ ដោយសារការកាប់ដើមឈើទាលរំលំ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៧ ខែវិឆ្ឆិកា ឆ្នាំ ២០១៧ វេលាម៉ោង ៩ និង១០ព្រឹក នៅចំណុចវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។

បុរសដែលបានស្លាប់ឈ្មោះ ប៊ន់ ធឿន ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច​ គាត់បានស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ២ ឈ្មោះ វា ខ្លា ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច បានរងរបួស ៣ ព្រះសង្ឃព្រះនាម សូ កុសល់ ព្រះជន្ម ១៧ព្រះវស្សា គង់នៅវត្តកើតហេតុ បានរងរបួស ។ ៤ ព្រះសង្ឃ ព្រះនាម គង់ អូន ព្រះជន្ម ១៨ ព្រះវស្សា គង់នៅវត្តកើតហេតុ រងរបួស។ មូលហេតុដោយសារ នៅថ្ងៃទី ៧ ខែវិឆ្ឆិកា ឆ្នាំ ២០១៧ វាលាម៉ោង ៩ និង១០នាទីព្រឹក ជនរងគ្រោះទាំង ៤ រួមជាមួយគ្នានឹងម្ចាស់ ត្រង់សឺណ័រ 2នាក់ទៀត ដែលមានឈ្មោះដូចខាងក្រោម៖ -ឈ្មោះ ឆោម ម៉ុន ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិ ឆ្អឹងជំនី ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ ២-ឈ្មោះ វ៉ា ដូ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិព្រៃចារ ឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង សរុប ៦នាក់ បាន ធ្វើសកម្មភាពកាប់រំលំដើមឈើទៀលមួយដើម នៅក្នុងបរិវេណវត្ត ដើម្បីយកមកធ្វើកុដ ។​

ពេលដំណើរការកាប់ ពួកគាត់បានយកខ្សែពូមួយខ្សែទំហ៊ំប្រហែល ២សង់ទម៉ែត្រ ប្រវែង ៧៥សង់ទីម៉ែត្រ មកចងដើមឈើដែលដែលត្រូវកាប់ដើម្បីទាញផ្តួលដើមឈើ ដោយយកចុងខ្សែពូម្ខាងចងភ្ជាប់ទៅនឹងចុងដើមឈើដែលត្រូវកាប់ផ្តួល ហើយយកចុងខ្សែពូម្ខាងទៀត ទៅចងភ្ជាប់នឹងគល់ដើមឈើមួយផ្សេងទៀត ដើម្បីទប់កុំឲ្យដើមឈើដួលខុសគោលដៅ។

ពេលដែលដើមឈើរៀបនឹងរលំ ជនរងគ្រោះទាំង ៤នាក់ ក៍បានចាប់ខ្សែទាញផ្តួល និងទប់ខ្លាចដួលខុសគោលដៅ ប៉ុន្តែពេលដែលដើមឈើកំពុងបាក់ជំហររលំដួល មកក្រោមយ៉ាងពេញទំហឹងនោះ ចៃដន្យ កំណាត់ខ្សែពូម្ខាងដែលចងជាប់ទៅនឹងចុងដើមឈើដែលដួលនោះ បានទាក់ជាប់ទៅនឹងមែកឈើ ផ្សេងទៀត ដែលនៅក្បែរគ្នា បណ្តាលឲ្យកំណាត់ខ្សែពូ ម្ខាងទៀតដែលចងភ្ជាប់ទៅនឹងគល់ឈើ ហើយដែលជាកំណាត់ខ្សែពួរដែល ជនរងគ្រោះទាំង ៤នាក់ កំពុងកាន់ដើម្បីទាញនោះ​ មានសភាពតឹងឡើងប្រៀបដូចជាខ្សែវាត់ បានវាត់ក្រវែង ជនរងគ្រោះទាំង ៤នាក់ បោកទៅនឹងរបងថ្ម បណ្តាលឲ្យរងរបួស៣នាក់និងស្លាប់ ១នាក់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ