ភ្នំពេញ៖ នៅព្រឹកថ្ងៃទិ២៩ ខែតុលា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូចៅអធិការវត្តហារ៉ាម និងមន្ត្រីរាជការខណ្ឌ
បានចុះសំណេះសំណាលជាមួយកីឡាករចំណុះទូកទាំង០៤ របស់ខណ្ឌដង្កោ រួមមាន៖ ដង្កោសែនជ័យបារមីម៉ឺនត្រា, ៧មករាមហានាគរាជ, បាឡែនអ៊ិចប្រេស និងជំទាវស្រីម៉ៅហោសុទ្ធសែនជ័យ។
លោកអភិបាលខណ្ឌបានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខ និងណែនាំដល់កីឡាករទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ហូបចុក និងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីដណ្តើមយកជ័យជម្នះសម្រាប់ខណ្ឌដង្កោទាំងមូល និងបានឧបត្ថម្ភដល់កីឡាករចំណុះទូកទាំង០៤ មានចំនួន ២២០នាក់ សរុបអង្ករ០១តោន ទឹកសុទ្ធ១៦០យួរ ត្រីខ១០០កំប៉ុង គោជល់២៥កេស ទឹកក្រូច២០កេស ស្ករស ៧០គីឡូក្រាម និងថិវកា ៤លានរៀល។
ចំពោះការប្រណាំងទូករយៈពេល៣ថ្ងៃលោកអភិបាល រួមជាមួយសប្បុរសជន នឹងបន្តផ្តល់សម្ភារៈ និងថវិកាបន្ថែមទៀត។
ក្នុងនោះឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានឧបត្ថម្ភអាវ និងមួក ចំនួន ២២០ផងដែរ។
Tag: នុត ពុធដារ៉ា