ព្រឹតិ្តការណ៍ថ្មីៗ

លោក ឧត្តមសេនីយ៍ទោ ស្រេង ជា ចុះសួរសុខទុក្ខនិង សំណេះសំណាលជាមួយកម្មករ​ កម្មការនីរោងចក្រកាត់ដេរ ចំនួន១៩១នាក់

3 ខែ មុន 7 តូ សុផល

ព្រៃវែង៖ លោក ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំ ព្រាល ស្រុកកញ្ជ្រៀច និង សហការី បានចុះសួរសុខទុក្ខនិង សំណេះសំណាលជាមួយកម្មករ​ កម្មការនីរោងចក្រ កាត់ដេរ ដែលបានឈបសំរាកថ្ងៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ចំនួន ១៩១ នាក់ ដែលមកទាំង ១៦ភូមិ ក្នុងឃុំព្រាល ស្រុកកញ្ជ្រៀច ។
នាព្រឹកថ្ងៃទី៤​ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ និងសហការី បានចុះ សួរសុខទុក្ខ និង សំណេះសំណាលជាមួយកម្មករ​ កម្មការនីរោងចក្រកាត់ដេរ ចំនួន ១៩១ នាក់ មកពី ១៦ ភូមិ ក្នុងឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។ មានវត្តមាននាពេលនោះដែរ សង្កេតឃើញ លោក ស្នងការរង ដែលជាក្រុមការងារថ្នាក់ជាតិចុះជួយភូមិ លោកអធិការ អធិការរង លោកមេឃុំ ក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ ទាំង ១៦ ភូមិ កម្មករ​ កម្មការនីរោងចក្រកាត់ដេរ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ១៩១ នាក់ ។

ឯកឧត្តម ស្នងការ បានថ្លែងថា​ នេះគឺជាលើកទី១ ហើយ ដែលបានចុះសួរសុក្ខទុក្ខនិងសំណេះ សំណាល ជាមួយប្អូនៗ កម្មករ.កម្មការនី ដែលបានឈប់សំរាកថ្ងៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ហើយបានមកជួបជុំក្រុមគ្រួសារនៅស្រុកកំណើត ទោះបីជាយ៉ាង នេះ ក៏ដោយតាមរយៈនេះឯកឧត្តម ស្នងការ ក៍បានពាំនាំនូវ ប្រសាស្តផ្ដាំផ្ញើនិង សួរសុក្ខទុក្ខ សម្ដែង នូវមនោសញ្ចេតនានឹករលឹក ពីសំណាក់សម្ដេចកតិព្រឹទ្ធ បណ្ឌិតនិង សម្ដេចតេជោដែលជានិច្ចកាល លោកទាំងពីនិកនិងគិតដល់សុក្ខទុក្ខ បងប្អូនកម្មករកម្មការិនី ។

ឯកឧត្តម ស្នងការ បានថ្លែងថាៈ ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេល ៣៨ ឆ្នាំមកនេះ បានធ្វើឲ្យសង្គមជាតិ សុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យឧស្សាហកម្មកាត់ដេរ ផងដែរដែលចាត់ទុកជាវិស័យ អាទិភាពទី១ដែលទទួលបានប្រាក់ចំណូល ខ្ពស់សម្រាប់ប្រជាពលរដ្ឋ ពិសេសស្ត្រី មានមុខរបរ.មានការងារធ្វើច្បាស់លាស់ អាចបានប្រាក់ចំណូលសម្រាប់ បង្កើនសេដ្ឋកិច្ច គ្រួសារនិង កាត់បន្ថយភាពក្រីក្រ ។

ឯកប្រធានក្រុមការងារ ក៏បានផ្តល់លេខទូរស័ព្ទ បើកទូលាយសម្រាប់ បងប្អូនកម្មករកម្មការិនី ជួបប្រាស្រ័យ ទាក់ទងគ្រប់ពេលវេលា ដែលកម្មករកម្មការិនីមានបញ្ហា ប្រឈមនានាពាក់ព័ន្ធជាមួយ រោងចក្រនឹងការងារប្រចាំថ្ងៃ ដើម្បីសម្រួលដោះស្រាយដោយសន្តិវិធី ក្នុងនាមយើងគឺជាមហាគ្រួសារ តែមួយនិងជួយគ្នា ទៅវិញទៅមក ។​

ឯកឧត្តម ប្រធានក្រុមការងារ បានផ្តាំផ្ញើរ ប្អូនៗនិងក្មួយៗ កម្មករកម្មការិនីទាំងអស់ត្រូវចេះ រួបរួម សាមគ្គី គោរពពេលវេលា ជួយគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាឲ្យរោងចក្រ និងការងារ របស់យើងដំណើការ ទៅមានភាពរលូន ខំរកប្រាក់ ចំណូលចិញ្ចឹមក្រុមគ្រួសារ និងពិសេស ចូលរួមបង្ការ ទប់ស្កាត់នូវ គ្រឿង ញៀន​ ល្បែងស៊ីសងចោរកម្ម ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្នីទាំងអស់គ្នា ព្រមទាំង សូមក្មួយៗ ទាំងអស់ទៅ ពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត និងទៅចុះឈ្មោះបោះឆ្នោត ឲ្យ បានគ្រប់ៗគ្នា ។

បន្ទាប់មក ឯកឧត្តម​ ប្រធានក្រុមការងារក៍បានឧបត្ថម្ភ:ថវិកាជូនដល់ កម្មករ​ កម្មការនី រោងចក្រកាត់ដេរ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ១៩១ នាក់ ក្នុង1នាក់ទទួលបានថវិកាចំនួន 10.000 រៀល។

សរុបថវិកា ចំនួន 1.910.000 រៀល – នុំបាំង , ទឹកសុទ្ធ: 386.000 រៀល ឧបត្ថមដល់ មេឃុំ មេភូមិ និងប្រជាការពារ : 1.640.000 រៀល – ជួយជួសជុលផ្លូវ ភូមិគោករការ ប្រើដីថ្ម 5 ឡាន ចំណាយថវិកាចំនួន 250.000 រៀល – ជួយគ្រួសារក្រីក្រ ចំនួន 3 គ្រួសារ : 400.000 រៀល – ចូលរួមបុណ្យសព 2គ្រួសារ : 200.000 រៀល ចំណាយសរុប​: 4.210.000 រៀល (បួនលានម្ភៃមួយមុឺនរៀលគត់)៕ ដោយ ចាន់ សុធា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ