ព្រឹតិ្តការណ៍ថ្មីៗ

លោកសឿម ប៊ុនរិទ្ធីអភិបាលរងខេត្តបាត់ដំបងចូលរួមធ្វេីយុទ្ធនាការ​ផ្សព្វផ្សាយបង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​

2 ឆ្នាំ មុន 8 តូ សុផល

បាត់ដំបង៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧រដ្ឋបាលខេត្តបាត់ដំបងបានសហការជាមួយអជ្ញាធរពាក់ព័ន្ធដេីម្បីចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​និង​បង្ការ​ទប់ស្កាត់​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែលបង្ករឡេីងដោយការមិនពាក់​មួក​សុវត្ថិភាព​ ។

កម្មវិធីនេះបានប្រារព្ព្វឡេីងនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ចំណុច​ រូប​សំណាក់​ លោក​តា​ដំបង​ក្រញូង​ស្ថិតក្នុងភូមិ​ព្រែក​តាតន់​ សង្កាត់​ព្រែក​ព្រះ​ស្តេច​ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​ដែល​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោកសឿម ប៊ុនរិទ្ធិ អភិិបាលរងខេត្តបាត់ដំបងនិងលោក​ជំទាវ​ លោក​និង​លោក​ស្រី​អញ្ជើញ​មក​ពី​មន្ទីរ​ស្ថាប័ន​នានា​ជុំ​វិញ​ខេត្ត​។

នៅក្នុងឱកាសនេះផងដែរ​រដ្ឋ​បាល​ខេត្ត​បាននាំ​យក​មួក​សុវត្ថិភាព​ចំនួន​៥០០មួក​ដេីម្បីធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដំណាក់​កាល​ដំបូង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលបើកបរ​មិន​ពាក់​មួក​សុវត្ថិភាព​និងពន្យល់​ណែនាំ​អំពីបញ្ហា​ដែលប្រឈម​និងការបាត់​បង់​ជីវិត​និង​ទ្រព្យ​សម្បត្តិ​បណ្ដា​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​។

ប្រភពព័ត៌មានពី​ក្រុម​ការងារ​ ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយបានបញ្ជាក់ថា: មួក​សុវត្ថិភាព​ទិញ​មក​ មាន​តម្លៃ​១៥$​ប៉ន្តែ​ក្នុងការចុះ​យុទ្ធនាការ​ ផ្សព្វផ្សាយ​នឹងធ្វើ​ការ​ពិន័យ​និង​បំពាក់​មួក
ជូនប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ត្រឹមតែ១៥០០០៛ប៉ុណ្ណេះ​។

គួររំលឹកផងដែរថាការបំពាក់មួកសុវត្ថភាពជូនប្រជាពលរដ្ឋក្នុងតម្លៃខាងលេីពុំមែនជាការឡង់សេលក់មួកអោយក្រុមហ៊ុនណាមួយនោះទេគឺធ្វេីឡេីងក្នុងគោលបំណងឲប្រជាពលរដ្ឋរួមគ្នាគោរពច្បាប់ចរាចរណ៍៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ