ព្រឹតិ្តការណ៍ថ្មីៗ

ដាក់កម្លាំងត្រួត​ពិនិត្យ​អាវុធជាតិផ្ទុះ នៅចំណុចមុខឃ្លាំងដែក ឃាត់ជនសង្ស័យម្នាក់ និងថ្នាំញៀន២កញ្ចាប់តូចធំ

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី៣០-១០-២០១៧វេលា ម៉ោង២០ម៉៣០នាទី ដល់ម៉ោង ២១ម៉៣០ នាទី កម្លាំងអធិការដ្ឋា​ន​នគរបាល​ខណ្ឌ​មានជ័យ ចំនួន២៩ នាក់ ដឹកនាំដោយ លោកវរ​សេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ

និង លោក វរ​សេនីយ៍ត្រីនូ ទីន អធិការរង បានសហការជាមួយកម្លាំងសាលាខណ្ឌមានជ័យ ដឹកនាំដោយលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និង កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន០៨ (សរុប៣៧ នាក់) បានត្រួត​ពិនិត្យ​អាវុធជាតិផ្ទុះ នៅចំណុចមុខឃ្លាំងដែក ផ្លូវលេខ ២៧១ ភូមិ ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាលទ្ធផល​ត្រួតពិនិត្យ​បានយានយន្តឆ្លងកាត់សរុបចំនួន ២០០គ្រឿង ក្នុងនោះរថយន្តចំនួន ៤០ គ្រឿង , ម៉ូតូចំនួន ១៦០ គ្រឿង ចំពោះអាវុធឆ្លងកាត់ គ្មាន ។

ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យម្នាក់ (ប្រុស) ដកហូតក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿង ញៀន) ចំនួន០២កញ្ចប់ថង់ (កញ្ចប់ធំ០១,កញ្ចប់តូច០១)យកចាត់ការតាមនីតិវិធី ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ