ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុន លាយស៊ីម៉ង់ត៍ SRUN MONG និង YONG SHENG មានឥទ្ធិពលខ្លាំងជាង អភិបាលខណ្ឌសែ​នសុខ

1 ឆ្នាំ មុន 12 តូ សុផល

ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានពីផលប៉ះពាល់ដែលក្រុមហ៊ុន លាយស៊ីម៉ង់ត៍ SRUN MONG និង YONG SHENG បាននិងកំពុងគំរាមកំហែងអាយុជិវិតមនុស្ស និងបំផ្លាញផ្លូវ ហាណូយ (១០១៩)

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាអោយ លោក​ សក់​ ច័ន្ទកញ្ញារិទ្ធ​ អភិបាលរងខណ្ឌ​ អញ្ជើញ ក្រុមហ៊ុនទាំង២ខាងលើ មកប្រជុំកាលពីរសៀលថ្ងៃទី​ ១៦​ ខែតុលា​ ឆ្នាំ២០១៧​ ដោយកំណត់ រយះពេល​ ១៤ថ្ងៃ​ ដើម្បីជួលជុលផ្លូវចូល​ តភ្ជាប់ពីផ្លូវហាណូយ​ អោយបានស្អាតឡើងវិញ តែរហូតមកថ្ងៃទី ៣១ តុលា ២០១៧ នេះ គឺហួសថ្ងៃកំណត់ហើយ ​ប៉ុន្តែខាងក្រុមហ៊ុនមិទាន់ចាប់ផ្តើមធ្វើនៅឡើយ។ នេះសង្ស័យថា បារមីថៅកែក្រុមហ៊ុនទាំងនោះខ្លាំងពូកែគ្របដណ្តប់ លើលោកអភិបាលខណ្ឌថ្មីហើយមើលទៅ? ក្រឡេក ទៅមើលលោកអភិបាលចាស់កាន់តំណែងជាង១ឆ្នាំកន្លះ  រកដំណោះស្រាយ ឬវិធានការចំពោះក្រុមហ៊ុន ទាំងពីរក៍មិនចេញដែរ។

ប្រជាពលរដ្ឋ មានការត្អូញត្អែរយ៉ាងខ្លាំងអំពីបញ្ហាបរិស្ថានមិនល្អ ដោយសារ កំទេចដីខ្សាច់ និងភក់ជ្រាំ ដែលបង្កឡើងដោយ រថយន្តលាយស៊ីម៉ង់ត៍ រថយន្តលាយស៊ីម៉ង់ត៍ និង រថយន្តដឹកដីខ្សាច់របស់ ក្រុមហ៊ុន ខាងលើ ឆ្លងកាត់កំណាត់ផ្លូវហាណូយ បានជ្រុះធ្លាក់ បង្កជាធូលីហុយ ទ្រលោម ជាពិសេស រថយន្តធំៗ ខាងលើបានធ្វើអោយខូចខាតផ្លូវបេតុង១០១៩ទើបនិងស្ថាបនាជាអន្លើៗ។   ជារៀងរាលថ្ងៃរថយន្តក្រុមហ៊ុនខាងលើចេញចូលកាត់ផ្លូវហាណូយភាគច្រើនគឺបញ្ច្រាស់ បង្កអោយមានគ្រោះថ្នាក់ និងបង្កការកកស្ទះ ចរាចរណ៍ជាញឹកញាប់ទៅដល់អ្នកដំណើរ គ្មានសមត្ថកកិច្ច ឬអាជ្ញាធរពាក់ព័ន្ធណាម្នាក់អើពើដែរ នេះ សង្ស័យថា ថៅកែក្រុមហ៊ុនពូកែផ្គាប់គុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធហើយ ។

កំណាត់ផ្លូវ ហាណូយស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្ន ពោរពេញ រងការប្រេះស្រាំ និងក្លាយជាភក់ជ្រាំ ជង្ហុកធំៗ និងកំទេចដីខ្សាច់នៅកកកុញស្ទើរតែជិតមួយចំហៀង ផ្លូវ ទាំងសងខាង ដែល ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវមួយខ្សែនេះ មានការរអ៊ូរទាំយ៉ាង ខ្លាំង ដោយសារធូលី ដែលហុយចេញពីកំទេចដីខ្សាច់នេះ។

ក្រោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខថ្មី បានប្រកាស អោយក្រុមហ៊ុនជួសជុលផ្លូវ អោយបាន ស្អាតដូចដើមវិញ ពលរដ្ឋមានមានចិត្តសប្បាយរីករាយ និងសាទរយ៉ាងខ្លាំង។ ផ្ទុយទៅវិញ បែរជាខកចិត្ត ត្បិត ខាងក្រុមហ៊ុនមិនញញឺតនិងបទបញ្ជាអភិបាលខណ្ឌសែនសុខសូម្បីតែបន្តិច។  គួររំលឹកដែរថា នៅខណ្ឌសែនសុខ មិនមែនមានតែបញ្ហាតែមួយត្រូវដោះស្រាយទេ បញ្ហារាប់ជំពូកកំពុងរង់ចាំវត្តមាន លោក ម៉ូវ ម៉ានិត ជួយអន្តរាគមន៍ និងដោះស្រាយ ដូចជា៖ បញ្ហាទំនាស់ដីធ្លី សំណង់ខុសច្បាប់សង់ រំលោភលើផ្លូវសាធារណះ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ និង បញ្ហា សណ្តាប់ តាមបណ្តោយផ្លូវនានា ជាពិសេសតាមទីប្រជុំជន(ផ្សារ) នៅមានភាពអាណាធិបតេយ្យនៅឡើយ។

ទោះយ៉ាងនេះ ក្តីពលរដ្ឋសង្ឃឹមជឿជាក់លើសមត្ថភាព លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខថ្មី ដែលជាកូនប្រុសបង្កើត របស់ថ្នាក់ដឹកនាំមានមុខមាត់ម្នាក់ មិនធ្វើអោយពលរដ្ឋអស់សង្ឃឹមឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!