ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋសំណូមពរលោក ម៉ូវ ម៉ានិត ចុះបង្ក្រាប ល្បែងហ្គេមបាញ់ត្រីនៅផ្សារទំនើបរតនាផ្លាហ្សាទឹកថ្លា

1 ឆ្នាំ មុន 13 តូ សុផល

ភ្នំពេញ៖ ល្បែងហ្គេមបាញ់ត្រី នៅលេីផ្សារទំនេីបរតនាផ្លាហ្សាបានដំណេីរការវិញក្រោយ ពេល អាជ្ញាធរខណ្ឌសែនសុខចុះផ្អាកមួយរយៈ។

គួររំលឹកដែរថា កាលជំនាន់ លោក ម៉ូវ ម៉ានិត នៅជាអភិបាលរងខណ្ឌធ្លាប់បានបានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ ចុះទៅពិនិត្យមើលទូហ្គេម បាញ់ត្រីនៅផ្សារទំនើបរតនាផ្លាហ្សានៅ វេលាម៉ោង៤៖០០រសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ លោក ម៉ូវ ម៉ានិត បានបញ្ជាក់ថា ក្រោយការចុះ ត្រួតពិនិត្យ ឃើញថា មានទូហ្គេមប្រភេទបាញ់ត្រី ចំនួន ៤ទូ ប៉ុន្តែ អាជី វកម្ម នៃ ការហ្គេមបាញ់ត្រីទាំងនេះ ត្រូវបានម្ចាស់ទីតាំងបង្ហាញឯកសារ គឺមានសុពលភាព រហូតដល់ខែតុលាឆ្នាំ២០១៥។ ក្រោយអស់សុពលភាពនៃលិខិតធ្វើអាជីវកម្មត្រូវធ្វើការរុះរើបើសិនខាងមន្ទីរ វប្បធម៌ មិនបានបន្តច្បាប់ឲ្យទៅទៀតនោះ។

តែក្រោយលោក ម៉ូវ ម៉ានិត បានផ្លាស់ទៅកាន់ខេត្តពោធិ៍សាត់គ្មានអ្នកនឹកនាំចុះទៅអើពើ ទើបដំណើរការមក ដល់សព្វថ្ងៃនេះ។

តើលោកម៉ូវ ម៉ានិត អតីតអភិបាលរងខណ្ឌសែនសុខ ធ្លាប់មានឈ្មោះល្បីក្នុងការដឹកនាំបង្ក្រាបល្បែងស៊ីសងនោះ និងបន្តសកម្មភាពនោះទៀតឬយ៉ាងណាពេលដែលវិញមកកាន់សែនសុខវិញក្នុងតំណែងជាអភិបាលខណ្ឌ។

TNN ធ្លាប់ទំនាក់ទំនងទៅ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខវ័យក្មេង ដែលនិងកាន់តំណែងកាលពីថ្មីនេះ ដែរ ហើយប្រាប់ថា និងអោយមន្ត្រីក្រោមឳវាទចុះទៅពិនិត្យទីតាំងនោះ។

គួររំលឹកដែរថា ចាប់តាំងពីលោក លោក ម៉ូវ ម៉ានិត កាន់តំណែងជាអភិបាលខណ្ឌសែនសុខ មក គេសង្កេតឃើញថា មិនទាន់ឃើញបញ្ចេញថ្វីដៃ ឬសកម្មភាពលិចធ្លោអ្វីនៅឡើយ បើធៀបនិង អភិបាលខណ្ឌដែលទើបឡើងកាន់តំណែងថ្មីុដូចគ្នា។

កាលពីថ្មីនេះ  TNN ទួលសារពីប្រជាពលរដ្ឋសំណូមពរអោយអាជ្ញាធរខណ្ឌសែនសុខជួយចុះបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រីនៅលេីផ្សារទំនេីបរតនាផ្លាហ្សា ដោយក្តីអនុគ្រោះផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ