ព្រឹតិ្តការណ៍ថ្មីៗ

មេភូមិរោងចក្រ យកអំណាច តួរនាទីខ្លួនសង់តូបលើប្រឡាយបង្ហូរទឹក

9 ខែ មុន 14 តូ សុផល

ភ្នំពេញ ៖ មេភូមិម្នាក់ ដែលពលរដ្ឋភាគច្រើននៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ស្គាល់គាត់ថាជាមេភូមិ រោងចក្រ សង្ស័យបែកឆ្វេងជ្រុលនិយម បែរជាយកអំណាច តួរនាទីរបស់ខ្លួន ទៅសាងសង់តូប រោងលក់ដូរ នៅលើប្រឡាយ ស្ពានអូរតាគុជ ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

រងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ទោះជាកន្លងមក អាជ្ញាធរសង្កាត់ ខណ្ឌចុះធ្វើការណែនាំ លោកមេភូមិ ក្នុងនាមជាអាណាព្យាបាល របស់គេ គួរធ្វើទង្វើរគំរូល្អៗ ក្នុងសង្គម បែជាលោកមេភូមិ បែកឆ្វេង ខឹងច្រលោតតោតតូង ប្រមាថមើលងាយ អាជ្ញាធរទៅវិញ ។

តាមប្រជាពលរដ្ខក្នុងមូលដ្ឋានខាងលើ បានឲ្យដឹងថា លោក ញ៉ែម ហាក់ ជាមេភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កន្លងមកត្រូវបានប្រជាពលរដ្ឋ ទំនុកចិត្ត ស្រឡាញ់ ចាត់ទុកជាអាណាព្យាបាលរបស់ពួកគាត់ បែជាបានចិត្ត យកអំណាច និងតួរនាទីរបស់ខ្លួន ទៅ សាងសង់តូបលក់ដូរ នៅលើប្រឡាយទឹក ស្ពានអូរតាគួច ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទៅវិញ ។ ទង្វើររបស់លោកមេភូមិ ពេលនេះ ក្លាយជាគំរូអាក្រក់ ជូនប្រជាជន ដូចជាសង្គម សាងសង់ក្នុងប្រឡាយ បង្កឲ្យ កកស្ទះមុខទឹកហូរ ប្រឈមទៅនឹងការជន់លិចទឹកក្នុងមូលដ្ឋាន ។

តាមប្រភពពីមន្រ្តីសាលាខណ្ឌសែនសុខ បានឲ្យដឹងថា សំណង់ខុសប្លង់របស់មេភូមិ ញ៉ែម ហាក់ បង្កបញ្ហា ផលប៉ះពាល់ច្រើនយ៉ាង ក្នុងមូលដ្ឋាន ទោះជាកន្លងមក ត្រូវបាន សង្កាត់ រហូតដល់ មន្រ្តីសាលាខណ្ឌ ហៅមកធ្វើការអប់រំ ឲ្យរុះរើសំណង់ខុសក្បួនចេញឲ្យអស់ពីប្រឡាយទឹកហូរ បែជាលោកញ៉ែម ហាក់ ខឹងច្រលោត ទៅវិញ ថាមិនកាន់ជើងគ្នាឯង ខំបម្រើការងារយូរមកហើយ វាផ្ទុយស្រឡះទៅនឹង គោលជំហរ រាជរដ្ឋាភិបាល ធ្វើយ៉ាងណា មេភូមិ សង្កាត់ ខណ្ឌ ជាគំរូល្អ ដល់ពលរដ្ឋ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានទំនុកចិត្ត ជឿជាក់មកលើថ្នាក់ដឹកនាំល្អ ។

តាមការរិះគន់ពីប្រជាពលរដ្ឋ បានស្តែងឡើងថា កន្លងមកលោក ញ៉ែម ហាក់ មេភូមិរោងចក្រ សង្កាត់គោកឃ្លាង ខំជឿជាក់ ខំទុកចិត្ត ជាមេភូមិបម្រើប្រជាពលរដ្ឋ បែជាពេលនេះ យកអំណាច និងតួរនាទី មកប្រព្រឹត្ត កេងចំណេញ យកប្រឡាយទឹក ធ្វើជាកម្មសិទ្ធរបស់ខ្លួនទៅវិញ ក្នុងនាមពលរដ្ឋ ហាក់បីដូចជាអស់ជំនឿហើយ រងចាំមើល ថ្នាក់ សង្កាត់ ខណ្ឌ ដោះស្រាយ និងមានវិធានការបែបណា កាលបើមេភូមិថ្នាក់ទាបសោះ មានឥទ្ធិពលប៉ុណ្ណឹងហើយ ។

តែបើតាមលោក ញ៉ែម ហាក់ បានឲ្យដឹងថា គ្រាន់តែសំណង់កំបុិកកំប៉ុក ប៉ុណ្ណឹងសោះ សង់សម្រាប់ឲ្យកូន បានលក់ដូរបន្តិចបន្តួច គួរណាស់អាជ្ញាធរ ផ្តល់ឱកាសឲ្យផង ។

តាមមន្រ្តីសាលាខណ្ឌសែនសុខ បានបង្ហើបឲ្យដឹងថា ជុំវិញរឿងរ៉ាវ លោកមេភូមិរោងចក្រ សាងសង់តូបលក់ដូរក្នុងប្រឡាយទឹក កន្លងមក អាជ្ញាធរបានចុះដល់ផ្ទះ លោកញ៉ែម ហាក់ និងបានណែនាំ ឲ្យរុះរើចំនួន២ដងមកហើយ តែលោកមេភូមិមិនស្តាប់ តាមការណែនាំ រហូតមកដល់ពេលនេះ អាជ្ញាធរ រៀបចំ គ្រោងបង្កើតគណកម្មាធិការចុះរុះរើ ចោលហើយ តែមិនទាន់ដឹងថាថ្ងៃណា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ