ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យរឿងដណ្តើមស្រីញីគ្នា ភាគីម្ខាងទៀត នាំបក្សពួកជាង១០នាក់មានម៉ូតូនិងរថយន្ត មករករឿងផ្អើពេញភូមិ

1 ឆ្នាំ មុន 6 តូ សុផល

ភ្នំពេញ៖ក្មេងទំនើងមួយក្រុមជាង១០នាក់មានម៉ូតូចំនួន២គ្រឿងនិងរថយន្តមួយគ្រឿងក្នុងដៃកាន់ដំបងនិងដុំថ្មនាំគេមករករឿងភាគីម្ខាងទៀតដោយសង្ស័យពាក់ព័ន្ធរឿងដណ្តើមស្រីគ្នាបង្ករភ្ញាក់ផ្អើពេញក្នុងភូមិកាលពីម៉ោង២៣និង៣០នាទីយប់ថ្ងៃទី២១តុលា២០១៧នៅចំណុចផ្លូវបេតុងភូមិដំណាក់សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ប្រភពបានប្រាប់ថាមុនកើតហេតុមានបុរស៥ទៅ៦នាក់បានដាក់តុកផឹកស៊ីនៅកណ្តាលដីឡូដែលមានបន្ទប់ជួលជាច្រើនខណះកំពុងផឹកសប្បាយស្រាប់តែមានក្មេងទំនើងមួយក្រុមជាង១០នាក់ក្នុងនោះមានម៉ូតូចំនួន២គ្រឿង(ម៉ាក់SUZUkI smashនិងសងសេរីចាស់ពណ៌ព្រីងទុំ)និងរថយន្តកូរ៉េពព៌ខៀវមួយគ្រឿងផងដោយក្នុងដៃមានកាន់ដំបងនិងដុំថ្មពេលមកដល់មុខដីឡូដែលមានបន្ទប់ជួលច្រើននោះក៍គប់ដុំថ្មសំដៅចូលដីឡូខាងលើនិងយកដំបងវាយទ្វារបងផងពេលនោះធ្វើអោយមានការភ្ញាក់ផ្អើដលមអ្នកភូមិចេញមកជ្រោងច្រាងធ្វើអោយក្រុមក្មេងទំនើងខាងលើភិតភ័យបានរត់ឡើងរថយន្តកេចខ្លួនអស់ដោយបន្សល់ទុកម៉ូតូចំនួន២គ្រឿងនៅកន្លែងកើតហេតុត្រូវប្រជាពលរដ្ឋវាយកម្ទេចរួចបានប្រគល់ម៉ូតូទាំង២អោយសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុក។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងខាងលើបានបង្ហើបប្រាប់ថាមូលហេតុដែលក្រុមក្មេងទំនើងខាងលើនាំបក្សពួកមករករឿងនៅម្តុំបន្ទប់ជួលខាងលើនេះគឺសង្ស័យរឿង
ដណ្តើមស្រីញីគ្នានិងព្រោះមួយថ្ងៃៗឃើញតែក្មេងៗជិះម៉ូតូចេញចូលរហូត។ក្នុងករណីខាងលើនេះបណ្តាលអោយបុរសម្នាក់រងរបួសរយ៉ះជើងផងដែលដោយសារក្រុមក្មេងទំនើងខាងលើកប់ត្រូវ។

ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចមូលដ្ឋានបានត្រឹមទៅយកម៉ូតូចំនួន០២គ្រឿង យក មករក្សាទុកនៅប៉ុស្តិ៍ប៉ុណ្ណោះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ