ព្រឹតិ្តការណ៍ថ្មីៗ

ចេញពីKTVស្រវឹងជ្រុលមកដេកលើគំរបលូក្បែរចិញ្ចើមផ្លូវ

2 ឆ្នាំ មុន 9 តូ សុផល

ភ្នំពេញ៖វាជារឿងហួសចិត្តដែលបុរស០២នាក់មានលុយចូលច្រៀងខារ៉ាអូរខេខណះចេញមកវិញមិនរកផ្ទះសំណាក់ដេកបែរមកដេកលើគំរបលូក្បែរចិញ្ចើមផ្លូវទៅវិញ។ត្រូវសមត្ថកិច្ចប្រទេះឃើញកាលពីម៉ោង០៣និង៣០នាទីទាបភ្លឺថ្ងៃទី២២តុលា២០១៧ត្រង់ចំណុចផ្លូវ១០១៩ភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

បុរសខាងលើទី១ឈ្មោះ អាត ធា អាយុ២៨ឆ្នាំមុខរបរកម្មករស្នាក់នៅបណ្តោះអាសន្នភូមិគោកឃ្លាងសង្កាត់គោកឃ្លាងខណ្ឌសែនសុខមានស្រុកកំណើតខេត្តកំពង់ចាម។ទី២ឈ្មោះ
ចាន់ ស៉ី អាយុ២៧ឆ្នាំមុខរបរកម្មករស្នាក់នៅបណ្តោះអាសន្នភូមិគោកឃ្លាងសង្កាត់គោកឃ្លាងខណ្ឌសែនសុខមានស្រុកកំណើតខេត្តកំពង់ឆ្នាំង។

តាមសំដីបុរសទាំង២បានប្រាប់ទាំខ្មាស់អៀនថាមុនកើតហេតុរូបគេទាំង២នាក់បាននាំគ្នាដើរទៅច្រៀងខារ៉ាអូរខេនៅម្តុំផ្សារដីហ៊ុយក្រោយពីផឹកស្រវឹងហើយបាននាំគ្នាចេញមកវិញដើរតាមដងផ្លូវហាណូយ(១០១៩)ពីត្បូងទៅជើងគោលបំណងត្រឡប់ទៅសម្រាកនៅកន្លែងធ្វើការវិញ។បុរសដដែលប្រាប់ទៀតថាពួកខ្លួនមិនដឹងថាមកដេកលើគំរបលូក្បែរចិញ្ជើមផ្លូវខាងលើតាំងពីពេលណាដែលទេលុះដឹងខ្លួនវិញស្រាប់តែឃើញសមត្ថកិច្ចមកដាស់បាត់ទៅហើយ។

តាមសំដីសមត្ថកិច្ចបានប្រាប់ ក្រោយពីមានប្រជាពលរដ្ឋជិះម៉ូតូឆ្លងកាត់ផ្លូវខាងលើក៍ឃើញបុរសទាំង២នាក់មកដេកនៅចំណុចខាងលើដោយមើកទៅមិនសមភ្នែកក៍រាយការប្រាប់លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ ពេលនោះលោកអធិការក៍បញ្ជារបន្តមកគាត់អោយចុះមកពិនិត្យជាក់ស្តែងស្រាប់តែឃើញបុរសខាងលើកំពង់ដេកមែននិងបានដាស់អោយត្រឡប់ទៅដេកនៅកន្លែងធ្វើការវិញទៅ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ