ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យឆាបឆេះឃ្លាំងស្តុកគ្រេឿងសំណង់ មួយកន្លែងអស់ស្ទើរហ្មត់ទាំងស្រុង នៅសង្កាត់បឹងទំពុន

1 ឆ្នាំ មុន 13 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នេះ មានករណីអគ្គីភ័យឆាបឆេះឃ្លាំងស្តុកគ្រេឿងសំណង់មួយកន្លែង យ៉ាងសន្ធោរសន្ធៅ ស្ថិតក្នុងក្រុមទី១ ភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ប្រាប់អោយដឹងថា ឃ្លាំងខាងលើ ជាឃ្លាំងស្តុកទៅដោយថ្នាំលាបពណ៌ និងសាំងក្រអូបជាច្រើន ។

បន្ទាប់ពីទទួលបានព័ត៌មាន នៃការឆាបឆេះ កម្លាំងអាជ្ញាធរចម្រុះ មានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ពិសេសរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រេឿងបានចុះអន្តរាគមន៍ភ្លាមៗ ដល់ទីតាំងកើតហេតុផងដែរ ។

 ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់របស់កម្លាំងអាជ្ញាធរចម្រុះ ពិសេសសមត្ថកិច្ចជំនាញអគ្គីភ័យរួចមក អណ្តាតភ្លើងត្រូវរលត់សូន្យសុងទៅវិញក្នុងរយះពេល១ម៉ោងកន្លះ ដោយមិនបណ្តាលអោយមានការរាលដាលដល់លំនៅឋានដទៃ ប៉ុន្តែអ្វីជាការសោកស្តាយ គឺឃ្លាំងស្ទើរ តែទាំងមូល ត្រូវអណ្តាតភ្លើងបំផ្លាញអស់ស្ទើរតែទាំងស្រុង ដោយសារផ្លូវក្នុងភូមិសាស្ត្រខាងលើ មានលក្ខណះតូចចង្អៀតបំផុតពិបាកសម្រាប់រថយន្តពន្លត់អគ្គីភ័យចូលមកអន្តរាគមន៍បាញ់ទឹកពន្លត់ជាខ្លាំង ។

 ក្នុងករណីខាងលើនេះ ពុំមានបណ្តាលអោយមានមនុស្សណាម្នាក់រងរបួសឡើយ ដោយក្នុងនោះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន១៦គ្រេឿង ឡើងចុះ៣១ឡាន និងប្រើប្រាស់ថេរះវេលា១ម៉ោងកន្លះ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ ។

ចំពោះមូលហេតុ នៃការឆាបឆេះ មិនទាន់ដឹងនៅឡើយទេ រងចាំសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច្ច័យនៅពេលក្រោយ ។ ដោយឡែកម្ចាស់ទីតាំង សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរក យកមកសាកសួរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ