ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បញ្ជាអោយចុះបង្ក្រាបទីតាំងហ្គេញបាញ់ត្រី តបតាមសំណូមរបស់ប្រជាពលរដ្ឋ

1 ឆ្នាំ មុន 37 តូ សុផល

ភ្នំពេញ៖ ឆ្លើយតប នឹងសំណូពររបស់ បងប្អូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូន ពេញ ក្នុងវេទិការសាធារណៈរបស់ គណៈអភិបាលខណ្ឌដូនពេញ នាពេលកន្លមកនេះ នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៧:៣០នាទី

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ចំនួន០១ទីតាំង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយដកហូតបានទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង កង្ហារចំនួន០៣គ្រឿង កៅ អីចំនួន០៦ និងឃាត់ខ្លួនមនុស្សបានចំនួន០៥នាក់ ប្រុស០៤នាក់ ស្រី០១នាក់ និងទីតាំងផ្សេងទៀតគណៈបញ្ជាការឯកភាពខណ្ឌបាន បិទកំណត់ហេតុនៅមាត់ទ្វាចូលផ្ទះ រង់ចាំដីការពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីធ្វេីកាកាត់សោនៅពេលព្រឹក ព្រោះផ្ទះបិទទ្វា។


ទីតាំងខាងលើ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានសម្រេចដកហូតនូវវត្ថុតាង យក មករក្សាទុកនៅសាលាខណ្ឌដូនពេញ ដេីម្បីមានវិធានកាបន្ត ចំណែកមនុស្សទាំង០៥នាក់ បានអប់រំណែនាំនៅនឹងកន្លែង ក្នុងករណីឃេីញមានលើកក្រោយទៀត គណៈបញ្ជាកាឯកភាពខណ្ឌ និង បញ្ជូនទៅតុលាការដេីម្បីចាត់ការតាមនីតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!