ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំជាមួយម្ចាស់ផ្ទះជួល និងអាជីវករអគ្គិសនីឯកជន ក្នុងមូលដ្ឋានខណ្ឌដង្កោ

8 ខែ មុន 6 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានបន្តដឹកនាំកិច្ចប្រជុំជាមួយម្ចាស់ផ្ទះជួល និងអាជីវករអគ្គិសនីឯកជន ក្នុងមូលដ្ឋានខណ្ឌដង្កោ

ដោយមានការចូលរួមពីសំណាកលោកអភិបាលរង អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ការិយាល័យពាក់ព័ន្ធនានា និងម្ចាស់ផ្ទះជួល ព្រមទាំងអាជីវករអគ្គិសនីឯកជន ប្រមាណ ២០០នាក់។

ក្នុងឱកាសនោះ បងប្អូនម្ចាស់ផ្ទះជួលទាំងអស់បានប្តេជ្ញាមិនតម្លើងថ្លៃឈ្នួលផ្ទះ សម្រាប់ឆ្នាំ២០១៨ ក្នុងពេលដែលកម្មករ កម្មការិនី ត្រូវបានតម្លើងប្រាក់ខែគោល ដល់ ១៧០ដុល្លារ ក្នុងមួយខែ ស្របតាមអនុសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
លោកអភិបាលក៏បានធ្វើការ ណែនាំដល់អង្គប្រជុំលើខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
– ស្នើសុំឲ្យម្ចាស់ផ្ទះជួលទាំងអស់សហការឲ្យបានល្អជាមួយអជ្ញាធរភូមិ សង្កាត់ ប៉ុស្តិ៍ និងរាយការណ៍រាល់បញ្ហា ការលំបាកនានា ព្រមទាំងករណីសង្ស័យផ្សេងៗ ដើម្បីអជ្ញាធរចាត់វិធានការ និងដោះស្រាយបានទាន់ពេលវេលា។
– សូមម្ចាស់ផ្ទះជួលថតចម្លងអត្តសញ្ញាណប័ណ្ណរបស់អ្នកជួលដើម្បីងាយស្រួលពេលក្នុងការគ្រប់គ្រង។
– ចំពោះអនាម័យបរិស្ថានសូមឲ្យយកចិត្តទុកដាក់សម្អាត ឲ្យបានស្អាត និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមម៉ោងពេលកំណត់
– សូមឲ្យម្ចាស់ផ្ទះជួលទាំងអស់ស្នើសុំលិខិតអនុញ្ញាតអាជីវកម្មផ្ទះជួល ឲ្យបានត្រឹមត្រូវនៅការិយាល័យច្រកចេញចូលតែមួយ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង
– ចំពោះម្ចាស់អគ្គិសនីឯកជន ស្នើសុំកុំតម្លើងថ្លៃអគ្គិសនី និងយកថ្លៃអគ្គិសនី ទៅតាមតម្លៃដែលរដ្ឋបានកំណត់។


ជាមួយគ្នាលោកអភិបាលក៏បានអនុញ្ញាតឲ្យអ្នកចូលរួមលើកឡើងអំពីកង្វល់ និងបញ្ហានានាដើម្បីរដ្ឋបាលខណ្ឌដោះស្រាយ ជូនបានទាន់ពេលវេលា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ