ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ និងថ្នាំញៀន០១កញ្ចប់ធំទម្ងន់ ២ហ៊ុន ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវធ្វើការបង្ក្រាប

2 ឆ្នាំ មុន 1 tnn_admin

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែបានធ្វើការបង្ក្រាបមុខសញ្ញាគ្រឿងញៀន កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី០៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

លោក ណយ ច័ន្ទណារ័ត្ន មន្ត្រីផ្នែកព្រហ្មទណ្ឌខណ្ឌ បានប្រាប់ឲ្យដឹងថា ក្នុងការប្រតិបតិ្តការនេះដែរ កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ និងបានដកហូតនៅថ្នាំញៀន ០១កញ្ចប់ទម្ងន់ ២ហ៊ុយសើ្មនឹង ២៥ម៉ឺនរៀល (ជាប្រភេទម្សៅក្រមពណ៌សថ្លា) ។

លោកបានបន្តអោយដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ សមត្ថកិច្ចយើងបានធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆេង វាសនា ហៅ សុខ ចិន ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ ៤A ផ្លូវលេខ ៨០ សង្កាត់ស្រះចត ខណ្ឌដូនពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចចាត់ការតាមនីតិវិធីច្បាប់ ៕ ស៊ុនតិច

IMG-20160524-WA0154 IMG-20160524-WA0153document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ