ព្រឹតិ្តការណ៍ថ្មីៗ

ពិធីបំពាក់ឋានន្តរសក្ត័ជូនដល់មន្ត្រីនគរបាលជាតិនៃអធិការដ្ឋានស្រុកឆ្លូង

1 ឆ្នាំ មុន 15 តូ សុផល

ខេត្តក្រចេះ៖ នៅរសៀលថ្ងៃទី19.10.2017ស្នងការនគរបាលខេត្តក្រចេះបានរៀបចំកម្មវិធីបំពាក់ឋានន្តរស័ក្តជូនដល់មន្ត្រីនគរបាលជាតិនៅក្នុងស្រុកឆ្លូងខេត្តក្រចេះចំនួន81នាក់សរុបចាប់ពីអនុសេនីយ៍ទោ អនុសេនីយ៍ត្រីយ៍និងអនុសេនីយ៍ឯកដែលជាអតីតនគរបាលធ្លាប់មានប្រវត្តតស៑ូ។

ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ អ៑ំ ភី ដែលជាស្នងការរងខេត្តក្រចេះនិងលោក ហេង សុីថា ជាអភិបាលស្រុកឆ្លូងនៃគណៈបញ្ជាការស្រុកបានចូលរួមដោយមន្ត្រីនគរបាលស្រុកជាច្រើនរូបទៀត។

បន្ទាប់ពីបានជួបជុំគ្នាសព្វគ្រប់លោកអធិការនគរបាលស្រុក ឆុង តូរ៉ាន់បានមានប្រសាសន៍ប្រកាសលទ្ធិផលកន្លងមកក្នុងការងារដែលធ្វើរយៈកាលកន្លងមកបានជោគជ័យសឹងគ្រប់ពេលវេលាដូចជាទប់ស្កាត់បទល្មើសតូចធំដែលកើតមានឡើងតាំងពីទប់ស្កាត់ចោរលួចចោរប្លន់និងអំពើឃាតកម្មផ្សេងៗក្នុងស្រុកនិងការពារសន្តិសុខជូនប្រជាពលរដ្ឋឲ្យអស់លទ្ធិភាពមិនថាមានឧបសគ្គអ្វីកើតឡើង។

បន្ទាប់មកលោកហេង សុីថាអភិបាលស្រុកឆ្លូងឡើងជាអធិបតីប្រកាសធ្វើការណែនាំដល់កងកំលាំងគ្រប់ជាន់ថ្នាក់ពិសេសផ្នែកនគរបាលស្រុកដែលមានវត្តមាននៅពេលនេះឲ្យចេះស្រលាញ់គ្នាជួយការពារសុវត្ថភាពភូមិឃុំស្រុកនិងបំរើប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើមដល់ស្រុកទាំងមូលនិងតាមការដឹកនាំរបស់ថ្នាក់លើដែលបានចែងមក។

ទីបញ្ចប់លោកឧត្តមសេនីយ៍ អ៑ំ ភីដែលជាស្នងការរងខេត្តទាំងមូលមានការណែនាំបន្ថែមដល់កងកំលាំងនគរបាលស្រុកគ្រប់ផ្នែកជំនាញនិងផ្តាំផ្ញើរឲ្យធ្វើតាមផែនការរបស់រាជរដ្ឋាភិបាលដែលបានចែងមកនិងច្បាប់ថ្នាក់លើដាក់មកគ្រប់បែបយ៉ាង។ ដោយ៖ កែវ ឆូយ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!