ព្រឹតិ្តការណ៍ថ្មីៗ

បាត់កូនស្រី២៥ថ្ងៃ ម្តាយជាស្រ្តីម៉េម៉ាយដើរស្វែងរក គ្រប់កន្លែងតែមិនឃើញ Shares!

1 ឆ្នាំ មុន 10 តូ សុផល
ភ្នំពេញ ៖ ម្តាយឯណាមិនខ្លោចចិត្តនឹកអាណិតកូនស្រី ថ្វីត្បិតនាងមានអាយុ២៩ឆ្នាំក៏ពិតមែន តែមានសតិមិនគ្រប់ បាត់ខ្លួនចេញពីផ្ទះអស់រយៈពេល២៥ថ្ងៃ ធ្វើឲ្យក្រុមគ្រួសារខ្វាយខ្វល់ ដើរស្វែងរកគ្រប់ច្រកល្ហក នៅតែមិនឃើញ ប្តឹងទាំងសមត្ថកិច្ចសុំឲ្យជួយប្រកាសស្វែងរកនៅតែមិនជួប បាត់ដំណឹងសូន្យឈឹង ជាក្តីកង្វល់របស់ម្តាយ ក្រុមគ្រួសារកើតមានសម្រាប់កូនស្រី ។

 
ស្រ្តីបាត់ខ្លួនចេញពីផ្ទះ មានឈ្មោះ បែន ចាន់ធឿន ហៅ តាំង អាយុ២៨ឆ្នាំ មានសតិមិនប្រក្រតី ហើយក៏ជាស្រ្តីម៉េម៉ាយ មានកូន២ប្រុសនាក់ផងដែរ មានទីលំនៅ បុរីសុខសាន្ត ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណកឌពោធិសែនជ័យ មានស្រុកកំណើត ភូមិអូរពោធិ ឃុំ សំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។
 
តាមស្រ្តីជាម្តាយឈ្មោះ ហ៊ុន ថុល អាយុ៦០ឆ្នាំ មុខរបរលក់ដូរនៅផ្ទះខាងលើ បានរៀបរាប់ឲ្យដឹងថា កូនស្រីរបស់គាត់ ក្រោយពីលែងលះជាមួយប្តី អស់រយៈពេល៥ឆ្នាំកន្លងមក ក៏កើតរោគផ្លូវចិត្ត ផ្នែកប្រព័ន្ធប្រសាទ ធ្នាប់ទាំងនាំទៅព្យាបាលនៅមន្ទីរពេទ្យរុស្សីផងដែរ មានកូនប្រុស២នាក់ កូនច្បងទៅរស់នៅតាមឪពុក ក្រោយលែងលះគ្នា ចំណែកកូនប្រុស ប្អូន រស់នៅជាមួយជីដូន ។ ស្រ្តីជាម្តាយបន្តទៀតថា ខណៈដែលកូនស្រី មានសតិមិនប្រក្រតី ស្រាប់តែនៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមក ក្រ្មគ្រួសារភ្លេចខ្លួន ជាប់រវល់នៅខាងក្នុងផ្ទះ បែជាកូនស្រី ដើរចាកចេញទៅបាត់ ក្នុងសម្លៀកបំណឭពាក់ មួយចង្កេះជាប់ខ្លួន ដោយស្មានតែ ដើរទៅផ្ទះអ្នកជិតខាង រហូតដល់ព្រលប់ ថ្ងៃដដែលនៅមិនឃើញ ទើបផ្អើលឆោឡោ ទាំងក្រុមគ្រួសារ ទាំងអ្នកជិតខាងជួយតាមស្វែងរក នៅមិនឃើញ ក្តីភ័យព្រួយ ក្តីបារម្មណ៍ រហូតរត់ទៅប្តឹងប៉ូលីស ប៉ុស្តិ៍ចោមចៅ សូមឲ្យជួយអន្តរាគមន៍ ប្រកាសស្វែងរក ។ ស្រ្តីបាត់ខ្លួនខាងលើ បាត់គ្មាដំណឹង សូន្យឈឹង ធ្វើឲ្យក្រុមគ្រួសារ ខ្វល់ ព្រួយបារម្មណ៍ពីសុវត្តិភាព អូសបន្លាយពេលវេលា រហូតដល់ទៅ២៥ថ្ងៃមកហើយ ដល់ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នេះមិនអស់ចិត្ត រត់ទៅប្តឹងប៉ូលីស សារជាថ្មី ។
 
តាមស្រ្តីឈ្មោះ បែន ចាន់ធូ អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវជាបងស្រីបង្កើត របស់ស្រ្តីបាត់ខ្លួន បានឲ្យដឹងថា ប្អូនស្រីរបស់គាត់ ថ្វីត្បិត មានអាយុ២៩ឆ្នាំ ក៏ពិតមែន តែនាងជាមនុស្សមានសតិមិនប្រក្រតី កំពុងប្រើប្រាស់ ថ្នាំរំងាប់អារម្មណ៍ ជាប្រចាំ ទៅពិនិត្យពេទ្យរាល់ខែ ហើយក្រោយពីបាត់ខ្លួនគ្មានដំណឹង មិនដឹងថាដល់ទីណា ។
 
តាមក្រុមគ្រួសាររបស់បាត់ខ្លួនខាងលើ បានទទូចស្នើសុំដល់ បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច កាលបើប្រទះឃើញ ស្រ្តីដូចភិនភាគ ក្នុងរូបខាងលើ មេត្តាជួយឃាត់ ឬផ្តល់ដំណឹងដល់ក្រុមគ្រួសារផង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!