ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌសែនសុខថ្មី បញ្ជាអោយក្រុមហ៊ុនលាយបេតុង២ ជួសជុលផ្លូវ អោយស្អាតឡើងវិញក្នុង រយះពេល២សប្តាហ៍

2 ឆ្នាំ មុន 11 តូ សុផល

ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានពីផលប៉ះពាល់ដែលក្រុមហ៊ុន លាយស៊ីម៉ង់ត៍ SRUN MONG និង YONG SHENG បាននិងកំពុងគំរាមកំហែងអាយុជិវិតមនុស្ស និងបំផ្លាញផ្លូវ ហាណូយ (១០១៩) លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាអោយ លោក​ សក់​ ច័ន្ទកញ្ញារិទ្ធ​ អភិបាលរងខណ្ឌ​ អញ្ជើញ ក្រុមហ៊ុនទាំង២ខាងលើ មកប្រជុំកាលពីរសៀលថ្ងៃទី​ ១៦​ ខែតុលា​ ឆ្នាំ២០១៧​ ដោយកំណត់ រយះពេល​ ១៤ថ្ងៃ​ ដើម្បីជួលជុលផ្លូវចូល​ តភ្ជាប់ពីផ្លូវហាណូយ​ អោយបានស្អាតឡើងវិញ។

គួររំលឹកដែរថា ប្រជាពលរដ្ឋមួយចំនួន មានការត្អូញត្អែរយ៉ាងខ្លាំងអំពីបញ្ហាបរិស្ថានមិនល្អ ដោយសារ កំទេចដីខ្សាច់ និងភក់ជ្រាំដែលបង្កឡើងដោយ រថយន្តលាយស៊ីម៉ង់ត៍ រថយន្តលាយស៊ីម៉ង់ត៍ និង រថយន្តដឹកដីខ្សាច់របស់ក្រុមហ៊ុនខាងលើ ឆ្លងកាត់កំណាត់ផ្លូវហាណូយ បានជ្រុះធ្លាក់ បង្កជាធូលីហុយ ទ្រលោម ជាពិសេស រថយន្តធនធំខាងលើបានធ្វើអោយខូចខាតផ្លូវបេតុង១០១៩ ទើបនិងស្ថាបនា ជាអន្លើៗ។  ជារៀងរាលថ្ងៃរថយន្តក្រុមហ៊ុនខាងលើចេញចូលកាត់ផ្លូវហាណូយភាគច្រើនគឺបញ្ច្រាស់ បង្កអោយមានគ្រោះថ្នាក់ និងបង្កការកកស្ទះចរាចរណ៍ជាញឹកញាប់ទៅដល់អ្នកដំណើរ ។

កំណាត់ផ្លូវ ហាណូយស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្ន ពោរពេញ ទៅដោយភក់ជ្រាំ ជង្ហុកធំៗ និងកំទេចដីខ្សាច់នៅកកកុញស្ទើរតែជិតមួយចំហៀង ផ្លូវទាំងសងខាង ដែល ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវមួយខ្សែនេះ មានការរអ៊ូរទាំយ៉ាងខ្លាំង ដោយសារធូលី ដែលហុយចេញពីកំទេចដីខ្សាច់នេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ