ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបទីតាំង ឆបោក ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ( VOIP) ឃាត់ជនជាតិចិន២០នាក់

2 ឆ្នាំ មុន 18 តូ សុផល

ខេត្តគណ្តាល៖ ដោយបានទទួលប្រសាសន៍ដឹកនាំរបស់ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលនគរបាលអនុវត្តនីតិវិធីកំលាំងអន្តោប្រវេសន៍នៃស្នងការដ្ឋានខេត្តនិងកំលាំងប៉ុស្តិនគរបាលរដ្ឋបាលសិត្បូបានបានធ្វើការសហការបង្រ្កាប ជាមួយនាយកដ្ឋាន អនុវត្តន៏នីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ឧតម្តសេនីយ៏ទោ ប៉ូ សេងលាង អនុប្រធានដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាលបានធ្វើការបង្ក្រាបទីតាំង ឆបោក ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ( V O I P) និងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២០នាក់‌។

ប្រតិបត្តិការណ៍នេះ ធ្វើឡើងនៅថ្ងៃទី១៧.១០.២០១៧ កើតហេតុថ្ងែទី ១៧ ខែ តុលា ឆ្នាំ ២០១៧ វេលាម៉ោង ១០និង២០នាទីនៅចំណុច ផ្ទះរបស់ឈ្មោះ គៀន សានកុសល ផ្ទះលេខ០៩៩១ ផ្លូវ លេខ២១A ស្តិតនៅក្នុងភូមិ សិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ជនសង្ស័យ (ចំនួន ២០ នាក់ស្រី០២នាក់)ឃាត់ខ្លួន)មិនស្គាល់ឈ្មោះ ក្នុងនោះជនជាតិចិនតៃវ៉ាន១៤នាក់និងជនជាតិចិនដីគោកចំនួន០៦នាក់ស្រី០២នាក់គ្មានលិខិតឆ្លងដែន ។

វត្ថុតាងចាប់យក៖ កំព្យុទ័រយួរដៃ ចំនួន០២គ្រឿង ទូរស័ព្ទចំនួន១៩គ្រឿង កំព្យុទ័រលើតុចំនួន ០២គ្រឿង អាយផេត ចំនួន០១គ្រឿង ដុំwifiចំនួន០៤គ្រឿង និង Monitor ចំនួន០២ គ្រឿង។សភាពរឿងហេតុ:នៅថ្ងែទី ១៧ខែតុលាឆ្នាំ២០១៧វេលាម៉ោង ១០និង២០នាទី បានដឹកនាំដោយលោក ឧតម្តសេនីយ៏ទោ ប៉ូ សេងលាង អនុប្រធាននាយកដ្ឋាន អនុវត្តន៏នីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាលលោក ប៊ុត ចាន់ឌី ជានាយការិយាល័យអនុវត្ត នីតិវិធីកំលាំងអន្តោប្រវេសន៍ស្រុកនិងកំលាំប៉ុស្តិនគរបាលរដ្ឋបាលសិត្បូបានចុះធ្វើការឆែកឆេរនៅចំនុចផ្ទះឈ្មោះ គៀន សាងកុសលផ្ទះលេខ០៩៩១ផ្លូវលេខ២១Aស្ថិតនៅភូមិសិត្បូឃុំសិត្បូស្រុកស្អាងបានឃាត់ខ្លួនជនជាតិចិនមានចំនួន២០នាក់ស្រី០២នាក់ និងវត្ថុតាងខាងលើ រួចបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ