ព្រឹតិ្តការណ៍ថ្មីៗ

 ស្រវឹងស្រាចេញក្បាច់លេង រអិលដួលបោកក្បាល និងមេគ្រែស្លាប់ភ្លាមៗ

2 ឆ្នាំ មុន 8 តូ សុផល

ខេត្តកណ្តាល៖ បុរសម្នាក់ស្រវឹងស្រាចេញក្បាច់លេង រអិលដួលបោកក្បាល និងមេគ្រែស្លាប់ភ្លាមៗ។ហេតុការណ៍នេះ កើតហេតុថ្ងៃទី១៤.១០.២០១៧ ម៉ោងប្រហែល១៧.០៥នាទីនៅចំណុច លើគ្រែភូមិមនោរម្យ ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះ  ឈ្មោះ កាន ភារម្យ ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរមិនពិត ប្រាកត់នៅភូមិឃុំ កើតហេតុខាងលើ(ពោះម៉ាយ)

តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះយឹម ហៀងភេទស្រីអាយុ៥៣ឆ្នាំមុខបរចុងភៅរោងចក្របានបំភ្លឺថាជនរងគ្រោះជាមនុស្សប្រម៉ឹកស្រវឹងរាល់ថ្ងៃ។លុះដល់ម៉ោងកើតហេតុខាងលើជនរងគ្រោះស្រវឹងស្រែកឡូឡាហើយ ធ្វើកាយវិការទាត់ខ្យល់ម្នាក់ឯងបណ្តាលអោយដួលបោកក្បាលនិងមេគ្រែកំពស់កន្លះម៉ែត្រហើយផ្កាប់មុខទៅនិងសាបស៉ីម៉ង់បណ្តាលអោយស្លាប់។

ផ្នែកជំនាញនគរបាលពិនិត្យវិភាគ កន្លែងកើតហេតុស្រុកចាប់ផ្តើមពិនិត្យសព ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យស្រុក មេភូមិ បងប្អូនជនរង
គ្រោះ នគរបាលប៉ុស្តិ៍។

ការសន្និដ្ឋានរបស់លោកគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារស្រវឹងស្រាដួលបោកក្បាល។
សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ