ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនបុរស៥នាក់ដកហូតថ្នាំញៀនក្រាមសថ្លា០៣កញ្ចប់ថង់តូច

2 ឆ្នាំ មុន 4 តូ សុផល

ភ្នំពេញះ ជនសង្ស័យ០៥នាក់រួមនិងថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០៣កញ្ចប់ថង់តូចត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខធ្វើការឃាត់ខ្លួននិងដកហូតបានកាលពីម៉ោង២០និង៣០នាទី​យប់ ថ្ងៃ​ទី​១៤ តុលា ២០១៧​ ស្ថិត​នៅ​ចំណុច​ផ្លូវ​១៩៨៦​ ទល់មុខ​ផ្សារ​ទំនើប​ស៊ូភើស្ទរ័ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​។

ក្នុងប្រតិបត្តិការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះដឹកនាំដោយលោក​ ហ៊ត​ គឹម​នី​ ប្រធាន​ការិយាល័យ​ផែនការ​និង​អភិវឌ្ឍខណ្ឌនិងលោកវរៈសេនីយ៍ត្រី សារឹម វុទ្ធី អធិការរងខណ្ឌនិងកងកម្លាំងមួយចំនួនទៀត។

ជនសង្ស័យ​ទី​០១ឈ្មោះ​ ចៅ​ រុន​ ​ អាយុ​២៤ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅ​ ភូមិ​តំណាក់​ សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​។ទី​០២​ឈ្មោះ សឿន​ សុភក្ត្រា​ ​ អាយុ​៣០ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់នៅ​ជា​មួយ​គ្នា​(ជិះ​ម៉ូតូ​ម៉ាក​vivaសេរីចាស់ ពាក់​ស្លាក​លេខ​ កណ1 ក6767)។ទី​០៣ឈ្មោះ​ ហាក់​ ភ័ណ្ឌ​ អាយុ​១៧ឆ្នាំ​ មុខរបរ​ដើរ​ដាក់​ខ្សែ​ភ្លើង​ ស្នាក់នៅ​ផ្ទះ​ជួល​ ភូមិ​ចុង​ខ្នល់​ខាង​លិច​ សង្កាត់​ទឹក​ថ្លា​ខណ្ឌ​សែន​សុខ​។ទី​០៤ឈ្មោះ​ នូ​ រក្សា​ ​ អាយុ​១៧ឆ្នាំ​ មុខរបរ​ដើរ​ដាក់​ខ្សែ​ភ្លើង​ ស្នាក់នៅ​ជា​មួយ​គ្នា​។ទី​០៥​ឈ្មោះ នី​ យ៉ាន​ ​ អាយុ​២១ឆ្នាំ​ មុខរបរ​ដើរ​ដាក់​ខ្សែ​ភ្លើង​ ស្នាក់នៅ​ជា​មួយ​គ្នា(ជិះ​ម៉ូតូ​ម៉ាក​Draem​ ពណ៌​ខ្មៅ​សេរី​២០០០​ ពាក់​ស្លាក​លេខ​ បាត់​ដំ​បង​ 1J 5983)។

លោក​ ហ៊ត​ គឹម​នី​ តំណាងអភិបាលខណ្ឌបានមានប្រសាសន៍ថា ដោយមានបានការចង្អុរបង្ហាញ ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោកបានអោយ ដឹកនាំដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើដើម្បីទប់ស្កាត់រាល់បទល្មើសហើក៍មានជនសង្ស័យទាំ០៥នាក់បានធ្វើដំណើរឆ្លងកាត់ដោយជិះម៉ូតូ២គ្រឿងម៉ូតូវីវ៉ានិង ម៉ាកឌ្រីមសង់ ដោយមានការសង្ស័យក៍ឃាត់ត្រួតពិនិត្យហើយឃើញមានថ្នាំញៀនប្រភេទក្រាមថ្លាសចំនួន០៣កញ្ចប់ថង់តូចនៅជាប់ខ្លួនទើបសមត្ថកិច្ចឃាត់ខ្លួនទាំង០៥នាក់តែម្តងព្រមទាំង​ដកហូតក្រាម​សថ្លា០៣កញ្ចប់​តូច​(គ្រឿង​ញៀន​)និង​ម៉ូតូ​០២គ្រឿង​។

បច្ចុប្បន្ន​ ជនសង្ស័យ​នឹង​វត្ថុ​តាង​ បាន​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​សែន​សុខ​ ដើម្បី​ចាត់​ការ​តាម​និតិ្តវិធីច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ