ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ បេីកកិច្ចប្រជុំពង្រឹងការងារ ដល់កម្លាំងប្រជាការពារខណ្ឌគ្រប់គោលដៅ លេីការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ សាធារណៈ ក្នុងមូលដ្ឋាន

10 ខែ មុន 1 តូ សុផល

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១១:៥០នាទី ថ្ងៃត្រង់នេះ នៅសាលប្រជុំសាលាខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំពង្រឹងការងារ ដល់កម្លាំងប្រជាការពារខណ្ឌគ្រប់គោលដៅ លេីការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ សាធារណៈ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្រោម អធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង ដោយមានកាចូលរួមពី លោកអភិបាលរងខណ្ឌ លោក ប្រធានប្រជាការពារខណ្ឌ និង កម្លាំងប្រជាការពារខណ្ឌដូនពេញ គ្រប់គោលដៅទាំងអស់ ។

ក្រោយចប់កិច្ចប្រជុំ លោក អភិបាល បានឧបត្ថម្ភ ថវិកាដល់កម្លាំងប្រជាការពារខណ្ឌ ដោយបែងចែក ប្រធានប្រជាការពារខណ្ឌទទួលបានថវិកាចំនួន ១០០,០០០រៀល អនុប្រធានប្រជាការពារ២នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៦០,០០០រៀល ប្រធាន អនុប្រធាន គោលដៅទាំង៥ ចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤០,០០០រៀល សមាជិកចំនួន ៦៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន២០,០០០រៀល និង ភេសជ្ជៈចំនួន១៤កេះសម្រាប់៥គោលដៅ សរុបថវិកាចំនួន២,៥១២,០០០រៀល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ