ព្រឹតិ្តការណ៍ថ្មីៗ

លោក អភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងប្រជាការពារខណ្ឌ និងភ្នាក់ងារស៊ីនទ្រី ចុះប្រមូលសំរាម និងបាញ់លាងសំអាតច្រាំងទន្លេ ដើម្បីត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០១៧​ វេលាម៉ោង ១៤,៣០នាទី លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ បានបញ្ជាឲ្យកម្លាំងប្រជាការពារខណ្ឌ និងភ្នាក់ងារ ស៉ិនទ្រីប្រចាំខណ្ឌ ចុះប្រមូលសំរាម និង បាញ់លាងសំអាតច្រាំងទន្លេចាប់ពីខាងមុខផ្សាររាត្រី រហូរដល់សាលសន្និសីទចតុមុខ ដេីម្បីត្រៀមរៀបចំ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និង បរិស្ថាន ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២-៣-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុចនេះ ។

ក្រោយពីរដ្ឋបាលខណ្ឌ ធ្វេីការបាញ់លាងសំអាតរួចមក ឃេីញថានៅច្រាំងទន្លេពុំមានសំរាមនោះទេ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្តតាមមាត់ទន្លេ សូមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាបរិស្ថានអនាម័យទីក្រុងយើងទាំងអស់គ្នា ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!