ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋខ្មែរលួចឆ្លងដែនចូលទឹកដីថៃត្រូវតម្រួតបាញ់បណ្តាលអោយរងរបួសធ្ងន់

1 ឆ្នាំ មុន 5 តូ សុផល

បាត់ដំបង៖ សេចក្តីរាយការណ៍បានអោយដឹងថាជនជាតិខ្មែរពីរនាក់រងរបួសជាទម្ងន់និងបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យក្នុងស្រុក ខ្លងហាត ប្រទេសថៃ ដើម្បីសង្គ្រោះផងដែរ។

ប្រភពព័ត៌មានបានអោយដឹងថា:ជនជាតិខ្មែរទាំងពីរនាក់នោះ បានលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដើម្បីលួចមាន់នៅក្នុងកសិដ្ឋានរបស់ថៃ។

យោងតាមរបាយការ៍របស់កំលាំងកងទ័ព ការពារព្រំដែនជួរមុខកម្ពុាចា បានបញ្ជាក់ថា
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៤ ទៀតភ្លឺ ប៉ុស្តិ៍ព្រំដែនជួរមុខគីឡូ៩ បានទទួលព័ត៌មានតាមរយៈទូរស័ព្ទចំណុចភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន បានប្រាប់ថា មានប្រជាពលរដ្ផខ្មែរពីរនាក់ ត្រូវបានប្រជាពលរដ្ផថៃ បាញ់អោយរងរបួសហើយនៅក្នុងទឹកដីថៃ ត្រង់ចំណុចកងវ៉ា ក្នុងភូមិរ៉ាសូភី ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ជាប់នឹងខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ។

ក្រោយពីបានទទួលបានព័ត៌មាននេះភ្លាម កំលាំងទ័ពកម្ពុជាបានចុះទៅដល់ឃំុជ្រៃសីម៉ា ដើម្បីត្រួតពិនិត្យ និងធ្វើការសាកសួរទៅលើឈ្មោះ ម៉ៅ ចន្ធី ភេទប្រុស អាយុ៣០ឆ្នាំ ដែល គាត់បានដេីរមកពីបេះម្ទេសអោយថៅកែថៃ លុះដល់ពេលត្រឡប់មកវិញ ដល់ចំណុចព្រៃរបោះ គាត់បានឃេីញជនរងគ្រោះ ២នាក់ កំពុងដេកដួលក្នុងថ្លុកឈាម ក្រោយពេលសួរនាំទើបដឹងថា ពួកគេបានលបឆ្លងដែនចូលទៅលួចមាន់ក្នុងកសិដ្ឋានរបស់ប្រជាពលរដ្ឋថៃ ហើយត្រូវពួកគេបាញ់តែម្តង។

ជនរងគ្រោះឈ្មោះ:ស្រី ភក្តី ភេទប្រុស អាយុ២៩ ឆ្នាំរស់នៅភូមិអូរល្វា ឃំុជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបងនិងម្នាក់ទៀតឈ្មោះរឿម រឹមភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិល្វា ឃំុបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

កំលាំងកម្ពុជា បានទាក់ទងទៅភាគីថៃដើម្បីចង់ដឹងថា តើជនរងគ្រោះទាំងពីរនាក់នោះ ឥឡូវនៅទីណា ដោយព័ត៌មានដែលទទួលបានគឺ ត្រូវបានទាហ៊ានថៃ ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យស្រុកខ្លងហាត ខេត្តស្រះកែវ ហើយដោយគេមិនទាន់ដឹងថាស្ថានភាពជនរងគ្រោះទាំងពីរនាក់នោះយ៉ាងណានៅឡេីយ៕ ដោយ ៖ សុខ ​កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!