ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញា លួចម៉ូតូម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន

1 ឆ្នាំ មុន 3 តូ សុផល
ភ្នំពេញ៖ ​នៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧ វេលាម៉ោង ១០ និង៣០ នាទី កម្លាំងនគរ​បាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម បាន​ស្រាវជ្រាវឃាត់​ខ្លួន​សង្ស័យចំនួន​ម្នាក់ ឈ្មោះ ជា សំណាង ​ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួលលេខ៨៧ ផ្លូវលំ ក្រុមទី១០ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

​ពីបទ លួច (យកម៉ូតូ០១គ្រឿងម៉ាកសេ១២៥)​ កាលពីថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០១៧ វេលា​ម៉ោង​១៧ម៉០០នាទី នៅចំណុចក្នុងផ្ទះជួលលេខ៨៧ ផ្លូវលំ ក្រុមទី១០ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ របស់ជនរង​គ្រោះឈ្មោះ ម៉ៅ សុភឿន ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់​នៅ ចំណុចកើតហេតុខាងលើ ។
 
វត្ថុតាងចាប់យក ៖​ ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០០៩ លេខតួ និង លេខម៉ាស៊ីន ៨៣៦២៨៧១ ពាក់ស្លាកលេខ ភ្នំពេញ 1B 1972 (ចំពោះម៉ូតូបានប្រគល់ឲ្យជនរងគ្រោះឈ្មោះ ម៉ៅ សុភឿន រក្សាទុកបណ្តោះអាសន្ន) ។
 
បច្ចុប្បន្នជន​សង្ស័យឈ្មោះ ម៉ៅ សុភឿន ឃាត់ខ្លួន នៅ​អធិការដ្ឋានដើម្បី​កសាងសំណុំ​រឿង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!