ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខណ្ឧដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកថ្នាំញៀន!

2 ឆ្នាំ មុន 4 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ ១១-១០-២០១៧ វេលាម៉ោង ០១:៤០នាទីកំលាំងផ្នែកប្រឆាំងគ្រឿង ញៀនសហការជាមួយកំលាំងសហប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឧដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ពីបទៈរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំនុច ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោៈ ពៅ ណុប ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់ នៅបន្ទប់ជួល ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
. វត្ថុតាងចាប់យក
-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀនចំនួន០១កញ្ចប់(មួយកញ្ចប់តូច)
-ទូរសព្ទ័ដៃមួួយគ្រឿងម៉ាកmetfone ពណ៌ខៀវ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឧដូនពេញនឹង កសាងសំណុំរឿងបញ្ជូនទៅសាលាដំ បូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ